ខ្យល់កន្ត្រាក់ខ្លាំងលាយឡំ និងភ្លៀងបណ្តាលឲ្យផ្ទះពលរដ្ឋនៅក្នុងស្រុកថ្មពួករងការខូចខាត់អស់ជាច្រើនខ្នង...
បន្ទាយមានជ័យ÷ តាមសេចក្តីរាយការបានឲ្យដឹងថា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ចាប់ពីម៉ោង ១៣:១៥ នាទី ដល់ម៉ោង ១៦:៤៥ នាទី នៅក្នុងស្រុកថ្មពួក មានភ្លៀងធ្លាក់លាយឡំ និង ខ្យល់កន្រ្តាក់បក់បោកយ៉ាងខ្លាំង ដែលបានធ្វើអោយប៉ះពាល់ខូចខាត ផ្ទះប្រជាពលរដ្ឋចំនួន០៣ឃុំ មានដូចខាងក្រោម៖
» ឃុំគោកកឋិន ចំនួន០៤ភូមិ សរុបចំនួន១៦ខ្នង មធ្យម១១ខ្នង ស្រាល០៤ខ្នង ធ្ងន់០១ខ្នង ៖ ០១: ភូមិគោកកឋិន របើកដំបូលស័ង្កសី ចំនួន០៣ខ្នង ស្រាល០២ខ្នង (ធ្ងន់០១ខ្នងធ្លាក់ពីកំណល់)។ ០២: ភូមិទ្រាស របើកដំបូលស័ង្កសី ចំនួន១១ខ្នង (មធ្យម)។ ០៣: ភូមតាសៀវ ០១ ខ្នង របើកដំបូលស័ង្កសី(ស្រាល)។ ០៤: ភូមិគោកខ្ពស់ ០១ខ្នង របើកដំបូលស័ង្កសី (ស្រាល)។
» ឃុំគោករមៀត ០១: ភូមិវល្លិប្រេង របើកដំបូល ស្តង់ ចំនួន០១ខ្នង។
» ឃុំ បន្ទាយឆ្មារ ០១: ភូមិដងរែក ប៉ះពាល់របើកដំបូលស័ង្កសី អាស្រមស្នាក់នៅ លោកសង្ឃ០១ខ្នង (ធ្ងន់) ។ ០២: ភូមិថ្មដែកកេះ ខូចខាតផ្ទះ០១ ខ្នង របើកដំបូលស័ង្កសី (ធ្ងន់)។
តាមសេចក្តីរាយការណ៍បានឲ្យដឹងបន្ថែមថា ចំនួនផ្ទះដែលរងការខូចខាតដោយសារភ្លៀងមួយមេ និង លាយឡំជាមួយខ្យល់កន្រ្តាក់ដ៏ខ្លាំងសរុបទាំង ០៣ ឃុំមានចំនួន: ១៩ខ្នងរងការខូចខាតធ្ងន់ និង ស្រាល ។
ក្រោយកើតហេតុគេសង្កេតឃើញថា ដោយមានការយកចិត្តទុកអំពីទុកលំបាករបស់ពលរដ្ឋលោកវរសេនីយ៍ទោ សៅ សារឿន អធិការស្រុកថ្មពួក បានដឹកនាំកងកំលាំងក្រោមឱវាទ ទៅជួយជួសជុលផ្ទះប្រជាពលរដ្ឋភ្លាមៗផងដែរ ។
ទោះបីជាពលរដ្ឋជួបគ្រោះធម្មជាតិបោកបក់បំផ្លាញផ្ទះពួកគាត់យ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកថ្មពួក បានសប្បាយចិត្ត និង តែងតែសរសើរមិនដាច់ពីមាត់ចំពោះសកម្មភាពរបស់លោកវរសេនីយ៍ទោ សៅ សារឿន អធិការស្រុកថ្មពួកដែលតែងស្រលាញ់ និង យកចិត្តទុកដាក់ជួយសង្គ្រោះពលរដ្ឋជានិច្ចមិនដែរត្អួយត្អែរ ពីភាពនឿយហត់ មិនថាយប់ រឺ ក៏ពេលថ្ងៃឡើយ ៕