កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាច្រើននាក់ ពាក់ព័ន្ធករណីប្រើប្រាស់និងជួញដូរសារធាតុញៀន...
បន្ទាយមានជ័យ:ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៩និង៣០នាទី នៅចំណុចភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ដឹកនាំដោយលោកវរសេវីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន បានចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ ។ បើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ស ប៊ុនសឿង ថា៖ ក្រោយពីទទួលបានព័ត៌មានស្តីពីករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចកើតហេតុខាងលើ លោកបានស្នើសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចុះបង្រ្កាប និងដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលដំបូងខេត្ត ពេលនោះលោកក៏បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបដល់ទីតាំងតែម្តង ។ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ រួមមាន ៖ ១-ឈ្មោះ ស៊ិន សុរដ្ឋា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្ន:រស់នៅភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ២-ឈ្មោះ សួន ចិន្តា ហៅ មាន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស បច្ចុប្បន្ន:រស់នៅភូមិសាលាដែង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ៣-ឈ្មោះ ហឿន ម៉ានិត ហៅ ចាន់ ដេត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្ន:រស់នៅភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ៤-ឈ្មោះ ដៀប សិរីបុត្រ ហៅ មិច ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រជាការពារភូមិ បច្ចុប្បន្ន:រស់នៅភូមិសំរោង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ៥-ឈ្មោះ ស ខាំស៊ិញ ហៅ មិច ភេទ ប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស បច្ចុប្បន្ន:រស់នៅភូមិសាលាដែង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី និងដកហូតវត្ថុតាងរួមមាន៖ -គ្រឿងញៀនមេតំហ្វេតាមីនទឹក កក ចំនួន ០១ថង់ ស្មើនិង ១០០,៤ក្រាម -ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន -ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ០១ -កាំភ្លើងកែឆ្នៃ ចំនួន ០២ដើម -បំពង់ជក់ និងដែកកេះ មួយចំនួន -ម៉ូតូ ចំនួន ០២គ្រឿង -ទូរស័ព្ទដៃ ចំនួន ០៤គ្រឿង -កាំបិតជំពុះទុង ចំនួន ០១ ។ ក្រោយពីធ្វើការសាកសួររួច ជនសង្ស័យខាងលើបានសារភាពថាខ្លួន ពិតជាបានជួញដូរ និងប្រើប្រាស់សារធាតុញៀនពិតប្រាកដ ។ យោងទៅលើការធ្វើតេស្តរកសារធាតុញៀន ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បច្ចុប្បន្ន: កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមនិងវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ។