ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ខ្យល់កន្ត្រាក់ខ្លាំងបក់បោកបណ្ដាលឲ្យជណ្តើរដែកយ៉ាងធំ ដួលសង្កត់លើបុរសម្នាក់ស្លាប់ភ្លាមៗ នៅមុខកាសុីណូ ភែរើមែកស៍ PARAMIX
Fri,05 July 2019 (Time 03:33 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 704នាក់)


ក្រុងប៉ោយប៉ែត:ខណ:មេឃកំពុងភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់យ៉ាងខ្លាំង បានបក់បោកជណ្តើរដែកដ៏ធំមួយរបស់កាសុីណូដួលរំលំសង្កត់បណ្តាលឲ្យបុរសម្នាក់ស្លាប់ក្នុងថ្លុងឈាមយ៉ាងអាណោចអាធម័។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២និង២០នាទី ក្នុងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ នៅទល់មុខកាសុីណូភែរើមែកស៍ PARAMIX ក្នុងបរិវេណកាសុីណូ ផ្កាយ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសម្នាក់ បើកបរម៉ូតូ ពីជើងទៅត្បូង ស្រាប់តែមកដល់ចំនុចកើតហេតុ នៅពេលមេឃកំពុងភ្លៀង និង មានលាយឡំខ្យល់កន្រ្ទាក់បក់បោកយ៉ាងខ្លាំង ស្រាប់តែជណ្តើរដែលសំរាប់បុគ្គលិកកាសុីណូសំរាប់ដាក់ដើរឡើងតខ្សែភ្លើង រឺ ដាក់សំរាប់ឡើងដាក់ប៉ាយយីហោផ្សេងៗ ដែលដាក់ផ្អែកទុកចោលនិងសរសរដែកប៉ាយប៉ាប់ណូ (ភែរើមែកស៍ PARAMIX) នៅទីតាំងខាងលើបានដួល ចំក្បាលជនរងគ្រោះខណ:កំពុងជិះម៉ូតូ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង ។ តាមប្រភពពីសមត្ថកិច្ចដែលបានទៅដល់កន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សាយ សុភី អាយុ ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្នក្នុងមណ្ឌល០១២ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដោយឡែកម៉ូតូដែលជនរងគ្រោះបានជិះគឺមានម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ1HQ:2363 ។

ក្រោយកើតគេសង្កេតឃើញថា ជនរងគ្រោះត្រូវបានសមត្ថកិច្ចក្រុងប៉ោយប៉ែតបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត(ពេទ្យដីថ្មី)ផងដែរ តែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ ក្នុងនោះផងដែរគេសង្កេតឃើញថា ក៏មានវត្តមានរបស់លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការក្រុងក៏បានចទៅពិនិត្យមើលជនរងគ្រោះនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែតដោយផ្ទាល់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2464 នាក់
ម្សិលមិញ :
5013 នាក់
សប្តាហ៍នេះ :
50331 នាក់
ខែនេះ :
284023 នាក់
3 ខែនេះ :
650830 នាក់
សរុប :
13946203 នាក់