មិញៗនេះមានបុរសម្នាក់ត្រូវជនសង្ស័យអាករ ប្លន់ យកម៉ូតូរ...
ខេត្តកំពង់ឆ្នាំង:ករណីសម្លាប់ប្លន់យកម៉ូតូ តែមិនស្លាប់របួសធ្ងន់ ជនដៃដល់យកកាំបិតអាករ ប្លន់ អ្នករត់ម៉ូតូឌុប នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ បុរសម្នាក់រត់ម៉ូតូឌុបរងរបួសត្រង់ក និងក្បាលដោយសារត្រូវចោយកកាំបិតអារក ចាក់ប្លន់យកម៉ូតូ បានសម្រេចកាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ម៉ោងប្រមាណ ៩ ស្ថិតនៅភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។ ក្រោយកើតហេតុជនរងគ្រោះបានដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងជាបន្ទាន់ ។ បើតាមប្រភពពីក្រុមគ្រួសារ បានអោយដឹងថាបុរសអ្នករត់ម៉ូតូឌុបជាជនរងគ្រោះនេះមានឈ្មោះលាស់ យ៉ាន អាយុ៦៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ នៅមុនពេលកើតហេតុគាត់ បានចេញពីផ្ទះទៅរត់ម៉ូតូឌុប ដោយឈរចាំនៅចំណុច ដចម្លងទទឹង នៅភូមិចុងកោះ ដូចរាល់ដងេលនោះក៏មានជនសង្ស័យម្នាក់អាយុប្រមាណជាង២០ ឆ្នាំបានហៅម៉ូតូឌុបគាត់ជិះពីកំពង់ផែ ឆ្ពោះ ទៅផ្សារមាស ។ លុះដល់ចំណុចកើតហេតុខាងលើ សង្ស័យបានអោយជនរងគ្រោះក៏បានឈប់ម៉ូតូហើយ ជនសង្ស័យបានធ្វើសកម្មភាព ចាប់អាករជនរងគ្រោះប្លន់យកម៉ូតូ ប៉ុន្តែពេលនោះទៅជនរងគ្រោះប្រតាយប្រតប់រួចជនដៃដល់ក៏យកកាំបិតចាក់ជនរងគ្រោះ ត្រូវចំក្បាលនិង ត្រូវច្រើនកន្លែងទៀត បន្ទាប់មកជនដៃដល់ក៏បានធាក់ជនរងគ្រោះបណ្ដាលឲ្យដួលសន្លប់ហើយក៏យកម៉ូតូ គេចស្រមោលបាត់ទៅ។ ប្រភពដដែលបានបន្តទៀតថា ម៉ូតូដែលជនសង្ស័យប្លន់ទៅនោះ។ គឺម៉ាកហុងដាសេ125 ស៊េរី011 ស្លាកលេខបាត់ដំបង 1k 60 43 បើតាមការអោយដឹងពីលោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុសបានអោយដឹងថានៅកន្លែងកើតហេតុសមត្ថកិច្ចបានរកឃើញកាំបិត ចិតបន្លែដងខ្មៅមួយ ដែលប្រឡាក់ឈាម សន្និដ្ឋានថា ជារបស់ជនដៃដល់ ពេលនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវដើម្បីវែកមុខរកជនបង្ករផ្ដន្ទាទោសតាមច្បាប់៕