លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តំណាងឲ្យលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនាំយក...! ! !
ខេត្តបន្ទាយមានជ័យ៖ថ្ងៃពុធ ០២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តំណាងឲ្យលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្ត រួមជាមួយសហការីជាច្រើនជារូបទៀត។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យលោកតែងតែយកចិត្តដល់បងប្អូនប្រជាពលរដ្ធដែលជួបទុក្ខលំបាកថវិកាដែលលោកបានឧបត្ថម្ភនេះ មានចំនួន ១.០០០.០០០រៀល (មួយលានរៀល) ជូនដល់លោកស្រី វ៉ាន់ ខេង អាយុ ៤០ឆ្នាំ កំពុងសម្រាកព្យាបាលជម្ងឺជាប់សរសៃឆ្អឹងខ្នង នៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ត្រូវជាភរិយារបស់លោកអនុសេនីយ៍ត្រី គង់ សុវណ្ណ ជំនួ
យការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ស្ថិតនៅក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទា
យមានជ័យ ។