ពិតជាអស្ចារ្យមែនពេលនេះនំបញ្ចុកខ្មែរយើងបានយកទៅបង្ហាញនៅក្នុងទីស្នាក់ការអង្គការពាណិជ្ជកម្មពិភព...
ភ្នំពេញ ÷ មុននេះបន្តិច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះក្នុងផេកផ្លូវការរបស់សម្តេចថា:
ខ្ញុំពិតជារីករាយ ដែលនំបញ្ចុកខ្មែរបានមកដល់ទីស្នាក់ការ អង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization-WTO) កាលពីយប់មិញ នៅក្នុងកម្មវិធីសង្គម និងវប្បធម៌។ ដូចយើងដឹងហើយថា នំបញ្ចុកគឺជាអត្តសញ្ញាណនំបញ្ជុករបស់ជាតិយើង ដែលបង្ហញពីសាមគ្គីភាពស្អិតរមួតវេញត្របាញ់ចូលគ្នាដូចជាចង្វាយនំបញ្ចុក ដែលមានគ្រឿងផ្សំជាច្រើននាំមកនូវក្លិនដ៏ឈ្ងុយនិងមានរសជាតិដ៏ឆ្ងាញ់ ពិសារដែលនាំមកនូវសុខភាពពិតៗ។ យើងចូលរួមអោយតម្លៃលើកតម្កើងម្ហូបអាហារ និងនំចំណីខ្មែរអោយបានកាន់តែទូលំទូលាយនៅក្នុងពិធី សំខាន់ៗតូចធំទាំងក្នុង និងក្រៅប្រទេស។ សូមអរគុណ និងជូនពរបងប្អូនជនរួមជាតិខ្មែរ សូមអោយជួបតែសេចក្តីសុខ និងជួបតែសំណាងល្អគ្រប់ៗគ្នា៕