អ្នកខ្លាំង០២ក្រុមណាត់កាប់គ្នាបង្កឲ្យមានការភ្ញាក់ផ្អើល
(ខេត្តបន្ទាយមានជ័យ)
ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៨ និង ៣០នាទី នៅចំណុចមុខរោងចក្រកាត់ដេរTKស៊ីសុផុន ស្ថិតនៅភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការបង្រ្កាបករណី ហិង្សាទៅវិញទៅមក(កាប់និងកាំបិត) ។ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឲ្យដឹងថា ៖ យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋនៅចំណុចកើតហេតុ បានឲ្យដឹងថា ៖ នៅវេលាម៉ោងប្រមាណ ១៧ និង ០០នាទី មានក្រុមក្មេងស្ទាវចំនួន ០២ក្រុម បានកាប់ចាក់គ្នានៅចំណុចមុខរោងចក្រកាត់ដេរTKស៊ីសុផុន។
ក្រោយពីទទួលបានដំណឹងអំពីករណីករណីខាងលើ លោកបានធ្វើសេចក្តីរាយការណ៍ស្នើសុំគោលការណ៍ពីសំណាក់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចុះបង្រ្កាប និងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះបង្រ្កាបដល់ចំណុចកើតហេតុ និងធ្វើការស្រាវជ្រាវឃាត់ខ្លួនជនពាក់ព័ន្ធបានចំនួន ០៧នាក់ រួមមាន ៖ ១-ឈ្មោះ អាត សេរី ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ២-ឈ្មោះ សារួន សែនសារី ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ៣-ឈ្មោះ អោក គឹមលៀង ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ៤-ឈ្មោះ ហ៊ុន សៀងហន ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ៥-ឈ្មោះ យក់ យួង ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ៦-ឈ្មោះ ឈួយ សាម៉ន ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ៧-ឈ្មោះ ឈួយ សុភាព ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ ក្រោយពីធ្វើការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចដកហូតបានកាំបិតកែឆ្នៃ ចំនួន ០២ដើម ហើយបញ្ជូនមកបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តតែម្ដង។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានឲ្យដឹងថា ៖ ក្រោយពីធ្វើការឃាត់ខ្លួន និងស្រាវជ្រាវទៅលើអង្គហេតុ ដោយយោងទៅលើការបំភ្លឺរបស់សាក្សី និងឆែកមើលវីដេអូកាមេរ៉ាសុវត្ថិភាពរបស់រោងចក្រកាត់ដេរTKស៊ីសុផុន កម្លាំងសមត្ថកិច្ចអាចសន្និដ្ឋានបានថា ៖ ក្រុមក្មេងទំនើងទាំង ០២ក្រុម មានការឈ្លោះប្រកែកគ្នា រហូតណាត់កាប់គ្នានៅមុខរោងចក្រតែម្តង ។ បន្ទាប់ពីឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យទាំង ០៧នាក់ខាងលើរួចមក ពួកគេបានសារភាពថា ៖ ពួកខ្លួនពិតជាបានណាត់កាប់គ្នានៅចំណុចមុខរោងចក្រ និងបានប្រើប្រាស់កាំបិតកាប់គ្នាទៅវិញទៅមករហូតមានរងរបួសទាំងសងខាងពិតប្រាកដមែន ។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមការបំភ្លឺរបស់សាក្សី និងយោងតាមការត្រួតពិនិត្យមើលពីសកម្មភាពវីដេអូកាមេរ៉ាសុវត្ថិភាពអាចបញ្ជាក់បានថា៖ ជនសង្ស័យទាំងពីក្រុមត្រូវចោទប្រកាន់ពីបទ ហិង្សាទៅវិញទៅមក។ បច្ចុប្បន្ន៖ ជនសង្ស័យទាំង
០៧នាក់ រួមទាំងវត្ថុតាំងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕