ចាប់រាល់ថ្ងៃដែរនៅតែចាប់មិនអស់...
ខេត្តឧត្តរមានជ័យ)
នៅវេលាម៉ោង១០ និង២០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានអ. ហស្រុកអន្លង់វែង និង ស្នាក់ការ.អ.ហ.២០៤ ដឹកនាំដោយ លោកវ/ទោ ងួន ទ្ធីរិទ្ធ មេបញ្ជាការ .អ. ហ. ស្រុក ចុះបង្រ្កាបករណីប្រើប្រាស់និងចែកចាយសារធាតុញៀនខុសច្បាប់នៅចំណុចភូមិ ជើងភ្នំ ឃុំ ត្រពាំងប្រិយ៍ ស្រុក អន្លង់វែង ខេត្តឧត្តរមានជយ័ លទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១/ឈ្មោះ កេង សុផល ភេទ ប្រុស អាយុ ៤៨ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្ន រស់នៅ ភូមិ ឃុំ កើតហេតុខាងលើ ២/ឈ្មោះ ប៊ុន ដាណែត ភេទ ប្រុស អាយុ ៣៥ ឆ្នាំ រស់នៅ ភូមិ ឃុំកើតហេតុខាងលើ។ព្រមទាំងដកហូតវត្ថុតាងដូចខាងក្រោម ១/ ម៉ូតូ C125 ពណ៌ខ្មៅគ្មានស្លាកលេចំនួន០១គ្រឿង ២/ម្ក្រាមពណ៏សរ(ទឹកក)ចំនួន០១ថង់ធំ ០២ថង់តូច ស្មើ ៤,៣២ ក្រាម៣/ យ៉ាម៉ា(WY) ចំនួន ០៧ គ្រាប់៤/ទូរស័ព្ទដៃ ហូវៃ ចំនួន០១គ្រឿង ៥/ប្រាក់ខ្មែរចំនួន០៦ម៉ឺនរៀលនិង ប្រាក់បាត ចំនួន៥០០បាត ៦/ កាបូបដៃពណ៌ខ្មៅ ចំនួន០១និងប្រដាប់ជក់មួយចំនួនទៀត ។ បច្ចុប្បន្ន សមត្ថកិច្ច .អ.ហ. ស្រុកកំពុងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕