ដុតបំផ្លាញចោល រថយន្ដសាំយ៉ុងដឹកឈើជាច្រើនគ្រឿង....
(ខេត្តក្រចេះ)
កម្លាំងកងរាជ អាវុធខេត្តក្រចេះ ដឹកនាំលោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្ត បានដឹកនាំកម្លាំង អាវុធហត្ថ ចុះដុតបំផ្លាញចោល រថយន្ដសាំ យ៉ុងដឹកឈើចំនួន ៤គ្រឿង នៅចំណុចថ្មបាំងភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ កម្លាំងរបស់លោកបានចុះបង្រ្កាប នៅលើផ្លូវជាតិ ចំនួន៤គោលដៅផ្សេងគ្នា ដោយរឹបអូសបានរថយន្ដសាំយ៉ុង ចំនួន៤គ្រឿង ដុតបំផ្លាញចោល ចំណែកឈើប្រគល់ជូនរដ្ឋបាលព្រៃឈើរក្សាទុក។ រថយន្ដទី១៖ឃាត់នៅថ្ងៃទី២១ ខែកក្កដា ឃាត់បានរថយន្ដសាំ យ៉ុងដឹកឈើ១គ្រឿង នៅចំណុច ភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ,រថយន្ដទី២៖ ឃាត់នៅថ្ងៃទី២៣ ខែកក្កដា នៅចំនុច ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ, រថយន្ដទី៣៖ ឃាត់នៅថ្ងៃទី២៤ ខែកក្កដា នៅចំនុចភូមិក្រញ៉ូងសែនជ័យ ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល និងរថយន្ដទី៤៖ ឃាត់នៅថ្ងៃទី២៤ ខែកក្កដា នៅចំនុចភូមិរកាកណ្ដាល សង្កាត់រកាកណ្ដាល ក្រុងក្រចះ។ ការដុតបំផ្លាញចោលវត្ថុតាងទាំងនេះ លោកបានរាយការណ៍ ជូនលោកព្រះរាជអាជ្ញាសាលា ដំបូង ខេត្តក្រចេះ និងរាយការណ៍ជូនប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ៕ ហេតុការនេះធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩៕