លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសហការីប្រគល់ផ្ទះ១ខ្នង និងគ្រឿងឧបភោគ បរិភោគមួយចំនួនជូនដល់អ៊ុំស្រីចាស់ជរាដែលពិការភ្នែក
ខេត្តបន្ទាយមានជ័យ៖ថ្ងៃអង្គារ ០១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមជាមួយសហការីជាច្រើនរូប បានធ្វើពិធីប្រគល់ផ្ទះជូនអ៊ុំស្រីចាស់ជរាពិការភ្នែកទាំងសងខាងឈ្មោះ ធន់ ឈៀងអូន អាយុ ៧០ឆ្នាំ រស់នៅជាមួយចៅ ស្ថិតនៅភូមិ ស្វាយជ្រុំ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានសន្យាថានិងជួយសាងសង់ផ្ទះ ០១ខ្នង ជូនអ៊ុំស្រី កាលពីថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៩ តាមរយៈលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បច្ចុប្បន្ន:អ្វីដែលជាការសន្យារបស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានរួចរាល់ជាស្ថាពរហើយ។ ផ្ទះនេះមានទំហំ ៥ម៉ែត្រ X ៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ក្រាលបេតុង និងឧបត្ថម្ភមបន្ថែមជាសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ មួយចំនួនបន្ថែមទៀត ក្នុងនោះមានដូចជា៖ -គ្រែដេក ០១ -មុង ០១ -ភួយ ០១ -មី ០៤កេស -ទឹកត្រី ០២យួរ -ទឹកស៊ីអ៊ីវ ០២យួរ -ចានដែកបោកខោអាវ ០១ -ឆ្នាំងបាយ ០១ -ឆ្នាំសម្លរ ០១ -ត្រីខ ០១យួរ -ស្លាបព្រា ០១ឡូត៍ -វែកបាយ ០១ -វែកសម្លរ ០១ -ផ្តិលទឹក ០១ -ទឹកបរិសុទ្ធ ០១យួរ -កាំសៀវដាំទឹក ០១ -ចានបាយ ១០-ចានសម្លរ ០៤-អង្ករ១០០គីឡូត៍ក្រាមនិងថវិកា១.៥០០.០០០រៀល(មួយលានប្រាំសែនរៀល)ផងដែរ។