ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
បង្ក្រាបករណីគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ក្នុងចំណោម.....
Sun,21 July 2019 (Time 01:13 PM)
ដោយ ៖ រស្មីជាយជែន (ចំនួនអ្នកអាន: 483នាក់)


(ខេត្តកណ្តាល)
ថ្ងៃសៅរ៍០៤រោចច​ ខែអាសាឍ​​​ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា​​ឆា្នំ ២០១៩ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) កើតហេតុថ្ងៃទី ២០ខែកក្កដាឆ្នាំ២០១៩វេលា ម៉ោង ១៨:៣០នាទីចំណុច​​ភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់​​ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនសង្ស័យចំនួន​ ០២នាក់​ ។ ១/ឈ្មោះ​ វ៉ាន់​ សុខម៉ាញ​​​ ភេទប្រុសអាយុ ២៧ឆ្នាំមុខរបរ​ លក់ថ្នាំញៀន​​​​​ ជនជាតិខ្មែរ​មានទីលំនៅភូអញ្ជែងលេីឃុំពុកឬស្សីស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​ (ឃាត់ខ្លួន)។ ២/ឈ្មោះ​ ឡោះ​ ហៅឪភេទប្រុស​ អាយុ​ប្រហែល​៣០ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​លក់ថ្នាំញៀន​មានទីលំនៅភូមិស្វាយអត់ក្រោម​ ឃុំព្រែកតាមាក់​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​ (គេចខ្លួន)។ វត្ថុតាងចាប់យក៖ ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៩កញ្ចប់តូច(០១កញ្ចប់ធំ,០៤កញ្ចប់មធ្យម​,០៤កញ្ចប់តូច​)(ទម្ងន់សរុប​​១៨.៥៩g) ២-ថង់​សម្រាប់វេចខ្ចប់ថ្នាំ​ញៀន​មួយចំនួន​​ ៣-ម៉ូតូម៉ាកMSX(តៃវ៉ាន់)ពណ៌ខ្មៅ​ពាក់ស្លាកលេខ​ ព្រៃវែង​​​ 1K 8324 ចំនួន​ ០១គ្រឿង​ ៤-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន​០១គ្រឿង​ ៥-ទូរស័ព្ទ​ម៉ាកណូគា​ សេរី​១០៥​ ពណ៌ខ្មៅ​ ចំនួន​០១គ្រឿង​។ សមត្ថកិច្ចបានឱ្យដឹងថាកន្លងមកឈ្មោះ​ វ៉ាន់​ សុខម៉ាញ​ ជាមុខសញ្ញាជួញដូរថ្នាំញៀន​យ៉ាងសកម្មនៅក្នុងមូលដ្ឋាន​ ។ នៅពេលកេីតហេតុ​មានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលថា​ ឈ្មោះ​ វ៉ាន់​ សុខម៉ាញ​កំពុងជួញដូរថ្នាំញៀននៅចំណុចកេីតហេតុ​ភ្លាមៗនោះកម្លាំងជំនាញស្រុកបានចុះបង្រ្កាបហេីយឃាត់ឈ្មោះ​ វ៉ាន់​ សុខម៉ាញ​ និងធ្វេីការឆែរឆេររកឃេីញថ្នាំញៀន​ចំនួន​០៩កញ្ចប់​​ បន្ទាប់មកសមត្ថកិច្ចនគរបាល​បានបញ្ជូនជនសង្ស័យ ព្រមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីបន្តអនុវត្តតាមនីតិវិធី​។ ក្រោយពីធ្វើការសាកសួរឈ្មោះ​ វ៉ាន់​ សុខម៉ាញ​បានឆ្លេីយសារភាពថាចំពោះថ្នាំញៀនខ្លួនបានទៅទិញពីឈ្មោះ​ ឡោះ​ ហៅឪ​ ដោយទិញម្តងៗតម្លៃ​ 500$​ ដេីម្បីយកមករំលែកលក់បន្ត ប្រាកដមែន​​។ ចំពោះជនសង្ស័យនិងវត្ថុតាង និងកសាងសំុំណុំរឿងបញ្ចូនខ្លួនទៅតុលាការដើមបីចាត់ការតាមនិតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
262 នាក់
ម្សិលមិញ :
6694 នាក់
សប្តាហ៍នេះ :
38238 នាក់
ខែនេះ :
260019 នាក់
3 ខែនេះ :
623174 នាក់
សរុប :
13889233 នាក់