រថយន្តដឹកឈើក្រញ៉ូង២៨ដុំ ស្មើរនឹង២២៨គីឡូក្រាម ត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការបង្កាប.....
ខេត្តបន្ទាយមានជ័យ៖
នៅថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០១៩ នៅចំណុចខាងក្រោយស្រះទឹក ស្ថិតក្នុងភូមិដងរែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ឈរជើងក្នុងភូមិសាស្រ្ដច្រកទ្វារតំបន់បឹងត្រកួន បានចុះធ្វើបង្រ្កាបបទល្មើសព្រៃឈើ និងរឹបអូសបានរថយន្ត ១គ្រឿងម៉ាក កាមរី ពណ៍ប្រផះ សេរីឆ្នាំ១៩៩៥ ពាក់ស្លាកលេខភ្នំពេញ ២M-៧២៩៦ ផ្ទុកឈើក្រញ៉ូងចំនួន ២៨ដុំ ស្មើរនឹង ២២៨គីឡូត៍ក្រាម។
ក្នុងប្រតិបត្តិការបង្រ្កាបនេះ ជនសង្ស័យហាក់ដូចដឹងខ្លួនមុនបានរត់គេចខ្លួនបាត់ ហើយទុករថយន្តចោលនៅចំណុចកើតហេតុខាងលើក្រោយពីធ្វើការដកហូតវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿង និងបញ្ជូនវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមច្បាប់បន្ត។ក្នុងប្រត្តិបត្តិការបង្ក្រាបឈើនេះបានលោកឧត្តមសេនីយ៍ត្រីបោនប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
បានឲ្យកំលាំងអាវុធហត្ថទាំងអស់ត្រូវអនុវត្តន៍តាមបទបញ្ចា និងវិធានការដ៏តឹងរឹង របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ចាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រូវចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិដែលជួបគ្រោះមហន្តរាយជាយថាហេតុ ត្រូវចាត់តាំងកម្លាំងចេញល្បាត និងការពារតាមគោលដៅសំខាន់ៗ និងទីប្រជុំជន ចាត់តាំងជំនាញចុះស្រាវជ្រាវរុករកមុខសញ្ញាជនល្មើស ត្រូវអនុវត្ត បង្ការ បង្រ្កាបបទល្មើសធនធានធម្មជាតិ ដូចជាការកាប់ព្រៃឈើខុសច្បាប់ កាប់រានទន្រ្ទានយកដីរដ្ឋ រុករករ៉ែខុសច្បាប់ ចាប់ ឬនាំសត្វព្រៃខុសច្បាប់ និងបទល្មើសនេសាទខុសច្បាប់ជាដើម៕