បុរស ២ នាក់ត្រូវជាប់ខ្នោះបានសម្រេចក្រោយពីធ្វើសកម្មភាព.....
ប៉ៃលិន៖មានករណីចោរលួចម៉ូតូហេតុការនេះធ្វើឡើងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១១និង២៥នាទី នៅចំណុចសណ្ឋាគារ ១២ជាន់ ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន ម្ចាស់ម៉ូតូមានឈ្មោះ មិន រ៉ា ភេទ ប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បានបាត់ម៉ូតូមួយគ្រឿងម៉ាក Honda Click ពណ៌ស សេរីឆ្នាំ ២០១៩ លេខតួ ៨០៤៥៧៤០ លេខម៉ាស៊ីន ៨០៤៥៧៤០គ្មានស្លាកលេខ ។ មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូទៅធូទៅធ្វើការហើយបានចាកសោរកម៉ូតូទុកនៅក្រោមមុខកន្លែងធ្វើការ រួចចូលទៅធ្វើការជាធម្មតា លុះពេលចេញមកវិញស្រាប់តែបាត់ម៉ូតូមិនឃើញ។
ក្រោយពីបានទទួលទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះខាងលើ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានចុះស៊ើបអង្កេត និងកំណត់មុខសញ្ញា ឃើញថាជនសង្ស័យក្រោយពីបានធ្វើសកម្មភាពរួច បានយកម៉ូតូជនរងគ្រោះ ទៅខាងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ភ្លាមៗនោះលោកអធិការស្រុកសាលាក្រៅ បានរាយការណ៍សុំគោលការពីស្នងការ និងបានរាយការជូនលោកព្រះរាជអាជ្ញា តូច សុភក្ដី ដើម្បីសុំការអនុញ្ញាតិពន្លាតដែនសមត្ថកិច្ចមកដល់ក្រុងប៉ោយបតខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យ។
លុះដល់មកវេលាម៉ោង ១០:៣០នាទី ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងជំនាញក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖ ០១-ឈ្មោះ ទូច ផាត ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ០២-ឈ្មោះ ហៀប ឆវ័ន ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពានទី២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
និងដកហូតម៉ូតូម៉ាកាក Zommer X ពាក់ស្លាកលេខ បន្ទាយមានជ័យ 1Q-7799 (ជាមធ្យោបាយរបស់ជនសង្ស័យក្នុងការប្រព្រឹត្តបទល្មើស) រីឯម៉ូតូជនរងគ្រោះ ម៉ាក HONDA click កម្លាំងជំនាញកំពុងធ្វើការស៊ើបអង្កេតបន្ត។ បច្ចុប្បន្ន៖ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕