ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ពិធីបញ្ចុះបឋមសីលាសាងសង់អាគារមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
Fri,12 July 2019 (Time 07:37 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 753នាក់)


ខេត្តបន្ទាយមានជ័យ៖

លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អាគារមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតថ្មីចំនួនពីរខ្នង នាព្រឹកថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។

អាគារនេះសាងសង់ឡើងអំពីថ្ម ដំបូលប្រក់ក្បឿងស្រកាលិញ ដែលមានទំហំ ១១ម៉ែត្រ x ២២ម៉ែត្រ កំពស់ បីជាន់ ស្មើ ១១.៧៧ម៉ែត្រ សម្រាប់អាការរដ្ឋបាល និងអាគារមួយខ្នងទៀតមានកំពស់ពីរសម្រាប់កម្លាំងស្នាក់នៅ ផ្ទះបាយ ឃ្លាំងដាក់សម្ភារៈ និងបន្ទប់អនាម័យ។

ក្នុងពិធីនោះដែរលោកឧត្តមសេនីយ៍ត្រី មេបញ្ចាការបានមានប្រសាសន៍ថា ៖ ការសាងសង់អាគារមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត គឺយោងតាមគោលការណ៍ និងសេចក្តីណែនាំពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យគ្រប់បណ្តាទីបញ្ជាការកងរាជអាវុធហត្ថ រាជធានី-ខេត្ត មូលដ្ឋានស្រុក/ក្រុង និងស្នាក់ការសន្តិសុខ សាងសង់ទីជម្រកសម្រាប់កងកម្លាំង និងកន្លែងធ្វើការ ស្នាក់នៅ ផ្ទះបាយ ឃ្លាំងដាក់សម្ភារៈនិងសាលប្រជុំប្រកបទៅតាមស្តង់ដារនិងគុណភាពដែលជាតម្រូវការចាំបាច់ទៅតាមរបៀបរបបការងារផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1242 នាក់
ម្សិលមិញ :
6694 នាក់
សប្តាហ៍នេះ :
39218 នាក់
ខែនេះ :
260999 នាក់
3 ខែនេះ :
624154 នាក់
សរុប :
13890213 នាក់