ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ...
ខេត្តបន្ទាយមានជ័យ៖
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៦ និង ៣០នាទី នៅចំណុច
ហាងលក់តុ-ទូរ ស្ថិតនៅភូមិសាមគី្គមានជ័យ សង្កាត់ផ្សារកណ្តាល ក្រុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនី
យ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្រ្កាបករណី លួចទូរស័ព្ទ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់។
បន្ទាប់ពីធ្វើការឃាត់ខ្លួនកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានឲ្យដឹងថា ៖យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហួយ សុខជួយ ភេទ ប្រុស អា
យុ ១៨ឆ្នាំ មុខរបរ ជាងធ្វើទុ-ទូរ មានទៅលំនៅភូមិសាមគី្គមានជ័យ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបំភ្លឺឲ្យដឹងថា៖
នៅថ្ងៃកើតហេតុ មានជនម្នាក់បានមក
កុម្មង់ទិញគ្រឿងសង្ហារឹម តុ-ទូរ នៅផ្ទះរបស់ខ្លួន ពេលដែលខ្លួនកំពុងតែរវល់ធ្វើការងារ ស្រាប់តែជនម្នាក់នោះ បានឆក់យកទូរស័ព្ទម៉ាក Iphone 7Plus ដែលខ្លួនសាកទុក ហើយរត់គេចខ្លួនបាត់ ខ្លួនក៏បានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញបានធ្វើការស៊ើបសួរ រហូតកំណត់បានមុខសញ្ញាជនសង្ស័យ ហើយកោះហៅជនសង្ស័យ
មកសាកសួរ។
ក្រោយពីធ្វើការសាកសួរ យើងអាចកំណត់មុខសញ្ញាជនសង្ស័យបានយ៉ាងជាក់លាក់ និងធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ឈ្មោះ ទេព ឡាង ភេទ ប្រុស អាយុ ៣៩ឆ្នាំ មុខរបរបរ មិនពិតប្រាកដ បច្ចុប្បន្ន៖ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានបន្លំចូលលួចយកទូរស័ព្ទនៅផ្ទះរបស់ជនរងគ្រោះពិតប្រាកដ
មែន។
ដោយផ្អែកលើចម្លើយសារភាពរបស់
ជនសង្ស័យ និងយោងតាមរបាយ
ការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ជនសង្ស័យខាងលើអាចត្រូវចោទ
ពីបទ លួច(ទូរស័ព្ទ) បច្ចុប្បន្ន៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ។