ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងការិយាល័យគ្រឿងញៀនខេត្ត ឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាច្រើននាក់ពាក់ព័ន្ធករណី...! ! !
Sat,29 June 2019 (Time 02:46 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 953នាក់)


ក្រុងប៉ោយប៉ែត:ព្រស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅវេលាម៉ោង១៤ និង៤៥នាទី កម្លាំងជំនាញគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ចុះល្បាតភូមិសាស្រ្ត នៅចំណុចវត្តផ្សារកណ្ដាល ស្ថិតនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្រ្កាបបានបួនទីតាំង ក្នុងពេលតែមួយ ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីបាន១៨នាក់ រួមវត្ថុតាងបទល្មើសគ្រឿងញៀនបានមួយចំនួន។ បើតាមការឲ្យដឹងពីសមត្ថកិច្ចផ្នែកការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ថាបានប្រទះឃើញ មុខសញ្ញាសង្ស័យ ជួញដូរគ្រឿងញៀនម្នាក់ បានជិះម៉ូតូ ម៉ាកស៊ូមមឺ (zoomer) ចូលមកក្នុងវត្តផ្សារកណ្ដាល កម្លាំងក៏បានឃាត់សុំត្រួតពិនិត្យ ទៅលើជនសង្ស័យឈ្មោះ ស្រស់ គិមហួន (ហៅ ជេម) ភេទប្រុស អាយុ១៨ឆ្នាំ បានរកឃើញវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាចំនួន០១កូនថង់តូច។ សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា៖ បន្ទាប់មកនៅវេលាម៉ោង១៥និង១០នាទីកម្លាំងក៏បានបន្ត ទៅត្រួតពិនិត្យបន្ទប់ជួល ចំនួនពីរបន្ទប់ ស្ថិតនៅក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រួតពិនិត្យបន្ទប់លេខ៤មាន ជនសង្ស័យចំនួន០៧នាក់ ដែលមានឈ្មោះដូចខាងក្រោម៖ ទី១-ឈ្មោះ ភួន រីណា ភេទស្រី អាយុ២៣ឆ្នាំ។ ទី២-ឈ្មោះ វ៉ែន សុភ័ក្រ (ហៅហេង) ភេទស្រី អាយុ ១៨ ឆ្នាំ។ ទី៣-ឈ្មោះ ទេវ លីនដា (ហៅនុត) ភេទស្រី អាយុ១៥ឆ្នាំ។ ទី៤-ឈ្មោះ មាស ឆៃឌី (ហៅឌីសីុន) ភេទប្រុស អាយុ ១៩ឆ្នាំ។ ទី៥-ឈ្មោះ អ៊ុន សិទ្ធធារ៉ា (ហៅសិទ្ធ) ភេទប្រុស អាយុ ២១ឆ្នាំ។ ទី៦-ឈ្មោះ បូរ រិទ្ធី ភេទប្រុស អាយុ ១៨ ឆ្នាំ។ ទី៧-ឈ្មោះ ថន ម៉ានុត ភេទប្រុស អាយុ ២៤ឆ្នាំ។ ក្នុងការត្រួតពិនិត្យ បានរកឃើញវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាចំនួន០១កូនថង់ធំល្មម និង០១កូនថង់តូចល្មម រួម០២កូនថង់តូច។ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១ ដបសម្រាប់ជក់ថ្នាំញៀនចំនួន០២ បំពង់កែវចំនួន០១ និង ដែកកេះចំនួន ០៣។ សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ខ្សែកមាសជាង១តម្លឹង ខ្សែដៃផ្លាកទីន ចំនួន០១ខ្សែ ខ្សែកចែកាច់ចំនួន០២ និងបណ្តោងព្រះ ចំនួន០២។ កម្លាំងឈានបន្តត្រួតពិនិត្យបន្ទប់លេខ២៧ មានជនសង្ស័យចំនួន០២នាក់ មានឈ្មោះ៖ ទី១-ឈ្មោះ លាង មករា (ហៅបែង) ភេទប្រុស អាយុ ២៤ឆ្នាំ។ ទី២-ឈ្មោះ កែវ សាន (ហៅពេជ្រ) ភេទស្រី អាយុ១៩ឆ្នាំ។ ធ្វើការត្រួតពិនិត្យ បានរកឃើញវត្ថុតាងសរុបរួមមាន៖ គម្របដបសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០១ បំពង់កែវចំនួន០២ កំណាត់ ដែកកេះចំនួន០២ កាំបិតចំនួន១ ដើម។ បន្ទាប់មកកម្លាំងជំនាញ បាននាំជនសង្ស័យយកមកអធិកាដ្ឋាននគបាលក្រុង ដើម្បីយសាកសួរ និងធ្វើការត្រួតពិនិត្យ។ នៅថ្ងៃខែឆ្នាំដ(ដែល នៅវេលាម៉ោង១៥ និង១៥នាទី ក្រោយបានទទួលព័ត៌មានពីម្ចាស់ផ្ទះសំណាក់ ស្រែងល្អ ស្ថិតនៅក្នុងភូមិអូរជ្រៅ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យថា៖ មានក្មេងប្រុសស្រីមួយក្រុម ចូលស្នាក់នៅបន្ទប់លេខ០៩ ពេលនោះ កម្លាំងផ្នែកជំនាញ បានចុះទៅដល់ ត្រួតពិនិត្យឃើញមានយុវជនចំនួន០២នាក់ និងមនុស្សស្រីចំនួន០៤នាក់ កម្លាំងក៏បានត្រួតពិនិត្យរកឃើញវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា ចំនួន០១កូនថង់តូច នៅក្នុងកាបូបលុយ ថ្នាំគ្រវី ពណ៌បៃតងចាស់ ចំនួន០១គ្រាប់ ដែកកេះចំនួន០១ ដបកែច្នៃសម្រាប់ជក់ ចំនួន០១។ លោកវរសេនីយ៍ឯក ធិន សុិនដេត អធិការក្រុងប៉ោយប៉ែត បានអោយដឹងថា៖ ផ្អែកតាមចម្លើយ របស់ជនសង្ស័យខាងលើ យើងបានបន្តឃាត់ខ្លួនមនុស្សចំនួន០២នាក់បន្ថែមទៀត ស្ថិតនៅបន្ទប់ជួល ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត និង ដកហូតបានដាវចំនួន០៣ដើម និង ដបកែច្នៃ សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០២។ លោកបានបន្តទៀតថា៖ កម្លាំងជំនាញបាននាំមកអធិកាដ្ឋាននគរបាលក្រុង ដើម្បីយកមកសាកសួរ និងបានធ្វើការត្រួតពិនិត្យទឹកនោម ឃើញថាវិជ្ជមាន មានសារធាតុញៀនក្នុងខ្លួនមេន។
លោកវរសេនីយ៍ឯក ធិន សុិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានអោយដឹងទៀតថា៖ ដោយគោរពតាមបទបញ្ជារលោកឧត្តមសេនីយ៍ស្នងការខេត្ត បន្តអនុវត្តលើបទល្មើសគ្រឿងញៀននេះ អោយខានតែបាន លោកបានបញ្ជាក់បន្ថែមថា៖ ក្នុងមូលដ្ឋាន គ្មានការជួញដូរ គ្មានអ្នកប្រើប្រាស់ ហើយអ្នកមិនអាចគេចផុតពីការតាមប្រម៉ាញ់ ដោយកម្លាំងសមត្ថកិច្ចជំនាញបាននោះទេ ដ៏រាបណាចូលរួមជៀសអោយឆ្ងាយពីគ្រឿងញៀន ហើយក្នុងករណីនេះដែល ជនសង្ស័យទាំង១៨នាក់ខាងលើនេះ លោកនឹងរៀបចំ កសាងសំនុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
839 នាក់
ម្សិលមិញ :
5013 នាក់
សប្តាហ៍នេះ :
48706 នាក់
ខែនេះ :
282398 នាក់
3 ខែនេះ :
649205 នាក់
សរុប :
13944578 នាក់