អគ្គិភ័យឆាប់ឆេះបណ្ដាលឲ្យស្រ្តីម្នាក់សន្លប់បាត់បង់ស្មារតីនៅនឹងកន្លែងកើតហេតុ
ក្រុងប៉ោយប៉ែត÷បង្ករការភ្ញាក់ផ្អើលទាំងព្រឹក ក្រោយពីមានអគ្គីភ័យឆាបឆេះតូបជួសជុលម៉ូតូមួយកន្លែងនៅក្បែផ្សាត្រី(ផ្សារអគ្គ:)ស្ថិតនៅក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ហេតុការនេះបង្ករឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង១១ ត្រូវនិងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩។
ខណ:ពេលកើតហេតុគេសង្កេតឃើញថា មានប្រជាពលរដ្ឋបានជួយគ្នាយ៉ាងដុតដៃដុតជើង បន្ទាប់មកក៏ឃើញមាន កងកំលាំងកងរាជអាវុធហត្ថ និង កំលាំងនគរបាល ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតបាន មកដល់ទីតាំងកើតហេតុ ហើយបានយករថយន្តមកជួយពន្លត់ភ្លើងបានទាន់ពេលវេលា ដោយមិនបង្ករឲ្យប៉ះពាល់ធ្ងន់ធ្ងរនោះទេ។
តាមប្រភពពីអ្នកជិតខាងបានឲ្យដឹងថា ម្ចាស់ទីតាំងជួសជុលម៉ូតូ ដែលត្រូវបានភ្លើងឆេះមានឈ្មោះ ជាន គាំ ភេទប្រុស អាយុ ៣២ឆ្នាំ មានស្រុកកំណើតក្នុងខេត្តកំពង់ចាម បានមកជួលដីគេសាងសង់តូបដើម្បីបើកជួសជុលម៉ូតូ។ ក្នុងហេតុការនេះតាមប្រភពបានឲ្យដឹងថា ដើមហេតុដែលបង្ករឲ្យមានភ្លើងឆាបឆេះនេះក៏ព្រោះតែ ស្រ្តីដែលជាប្រពន្ធបានដាំបាយក្បែការដុងសាំង ហើយក៏បានឆាបឆេះយ៉ាងដូច្នេះ។ ក្នុងហេតុការនេះបានធ្វើឲ្យខូចខាតសំភារៈមួយចំនួនដូចជា គ្រឿងបន្លាស់ម៉ូតូ និង គ្រោងឆ្អឹងម៉ូតូ ដោយឡែកមិនបង្ករឲ្យមានអ្នករងគ្រោះនោះទេ ដោយគ្រាន់តែស្រ្តីជាម្ចាស់ទីតាំងបានដួលសន្លប់ ដោយរន្ធត់ពេកបណ្តាលឲ្យតក់ស្តុត។ ខណ:ពេលនេះស្រ្តីដែលបានដួលសន្លប់នោះ កំពុងយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។