បុគ្គលិកធនាគា L O L C ម្នាក់ជិះឡានម៉ាក ហាយលែនឌរ័ បុកស្រ្តីវយ័ ចំណាស់ បណ្ដាលអោយស្លាប់នៅលើចញ្ចើមផ្លូវ
ខេត្តកណ្ដាល:
ចន្ទ័ទី៧ រោច ខែ ជេស្ឋ ឆ្នាំ កុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៦ និង ៣០ នាទី នៅលើ កំណាត់ផ្លូវជាតិលេខ ១១០ ចំណុចផ្លូវ កោង ស្ថិតនៅក្នុងភូមិ ក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។ មានករណីគ្រោះថ្នាក់ដ៏រន្ធុតមួយដោយជនបង្ករមានឈ្មោះ ហេង គឹម ហ៊ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជា ប្រធាន សាខា មីក្រូហិរញ្ញវត្ថុ L O L C ដែលមានទីតាំងនៅចំណុចគល់ស្ពានឆ្លងទន្លេបាសាក់ ត្រើយខាងលិច មានទីលំនៅភូមិ ព្រែកធន់ ឃុំ ព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។ បានជិះរថយន្តបុកស្រ្តីដែលកំពុងតែជិះកង់ ដែលមានទិសដៅ បញ្រ្ចាសគ្នា បុកបណ្ដាល ឲ្យ ស្លាប់យ៉ាងអាណោចអាធម៌កណ្តាលទ្រូងផ្លូនិងខូចខាតកង់(ខ្ទេចខាងមុខ) ហើយ រថយន្ត ខូចខាតស្រាល ១គ្រឿង ខណ:ពេលជនបង្កបានបុកស្រ្តីវយ័ចំណាស់រួចមក បំរុង និងដាក់មេប្រុច តែសំណាងបានប្រពលរដ្ឋអ្នកជិតខាងជួបចាប់ឃាត់អោយមានការទទួលខុសត្រូវ ព្រោះថាជនបង្កបានបើករថយន្តចូលខាងស្តាំជនរងគ្រោះ ស្របពេលជនរង គ្រោះ បាន ជិះកង់អែបខាងស្តាំតំរង់ទៅផ្ទះរបស់គាត់ នេះបើយោងតាម សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា ខណះអ្នកសារព័ត៌មានយើងបាន ចុះដល់ទីកន្លែងនោះ។ បន្ទាប់ពីកើតហេតុសាច់ញាតិជនរងគ្រោះសំណូមពរដល់អាអាជ្ញាធរ ជាពិសេស ប្រពន្ធ័តុលាការ មេត្តាជួយរកយុត្តិធម៌ជូនក្រុមគ្រួសារគាត់ផង ពួកគាត់សង្ឃឹមថាច្បាប់ និងរកយុត្តិធម៌អោយម្តាយគាត់ដែលបានស្លាប់។ ជនបង្កមានទីលំនៅបច្ចុប្បន្នះភូមិពោធិកណ្ដាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បើកបររថយន្តម៉ាក តូយ៉ូតា ហាយឡែនឌ័រ ពណ៌ ក្រហម ពាក់ស្លាកលេខ សៀមរាប 1B 2869 បើកបរមានទិសដៅ ពីជើង ទៅ ត្បូង (ច្បារអំពៅ.ព្រែកជ្រៃ )បានបុកជាមួយ អ្នកជិះកង់ឈ្មោះ គង លឹម អូន ភេទ ស្រី អាយុ ៦៤ ឆ្នាំ មុខរបរ កសិករ មានទីលំ នៅ ភូមិ ឃុំ កើតហេតុ ជិះកង់មានទិសដៅ ពី ត្បូង ទៅ ជើង បញ្រ្ចាសទិសគ្នា បណ្តាលឲ្យ ស្លាប់ នៅកន្លែងកើតហេតុ។ ក្រោយពីកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង ឃើញថាជនបង្កបានជិះរថយន្តចូល ខាង ស្តាំ បានទៅបុកជនរងគ្រោះពិតប្រាកដមែន។ ជនបង្កបានសារភាពថា បើកបរ រថយន្ត ដោយងងឹតមុខ រេចង្កូត ទៅខាងឆ្វេងដៃ របស់ ខ្លួន ទៅបុកអ្នកជិះកង់ ដែលមានទិសដៅ (បញ្ច្រសគ្នា) បណ្តាលឲ្យស្លាប់ នៅកន្លែង កើត ហេតុពិតមែន។ មកដល់ថ្ងៃទី២៥ ខែមិថុនា ករណីនេះកំលាំងជំនាញ និង កំលាំងប៉ុស្តិ៍បានចុះ ទៅដល់ កន្លែងកើតហេតុ ធ្វើការវាស់វែងរួច ហើយបានយកមធ្យោបាយ ដែលពាក់ព័ន្ធ មក រក្សាទុក បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបា
លស្រុកកោះធំដើម្បីបន្តចាត់ការ តាមនីតិវិធីច្បាប់៕