ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្តម គឹម វណ្ណៈអភិបាលរង ខេត្តបន្ទាយមានជ័យ ផ្តាំផ្ញើដល់មន្រ្តីរដ្ឋ បាលក្រុងប៉ោយប៉ែត ថា.....!!
Thu,20 June 2019 (Time 05:36 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 584នាក់)


បន្ទាយមានជ័យ÷ឯកឧត្តម គឹម វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែងរបស់ក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យអាណត្តិទី៣។ ថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩។ កម្មវិធីនេះរៀបចំឡើងនៅក្នុងរដ្ឋបាលក្រុងប៉ោយប៉ែត ។ ក្នុងអង្គពិធីនេះមានការចូលរួម ពីឯកឧត្តម លោកឧកញ៉ា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងក្រុងប៉ោយប៉ែត កងកំលាំងកងរាជអាវុធហត្ថ នគរបាល ព្រមទាំងលោកមេភូមិ អនុភូមិ និងប្រជាពលរដ្ឋមកពីបណ្តាភូមិផ្សេងៗ និងលោកអភិបាលស្រុកអារញ្ញ ប្រទេសថៃ យ៉ាងច្រើនកុះករផងដែរ។
ការប្រកាសចូលកាន់មុខតំណែងរបស់ក្រុមប្រឹក្សារបស់ក្រុងប៉ោយប៉ែត គឺត្រូវបានសង្កេតឃើញថា លោកឧកញ៉ា សាន ស៊ានហូ ជាប្រធានក្រុមប្រឹក្សា ហើយសរុបក្រុមប្រឹក្សា ព្រមទាំងសមាជិកក្រុមប្រឹក្សាមានចំនួន១៩នាក់
ឯកឧត្តម គឹម វណ្ណៈ មានប្រសាសន៍ផ្តាំផ្ញើដល់រដ្ឋបាលក្រុងនិងក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ត្រូវយកចិត្តទុកដាក់ក្នុងបំរើសេវាសារធារណៈដល់ពលរដ្ឋ និង មិនត្រូវមានការរើសអើង រឺ ប្រកាន់និន្នាការនយោបាយឡើយ ទោះបីពលរដ្ឋមកពីគណបក្សណាក៏ដោយត្រូវតែបំរើសេវាជួនពលរដ្ឋឲ្យបានស្មើៗគ្នា។ ឯកឧត្តមបន្តថា ចាប់តាំងពីថ្ងៃប្រកាសចូលកាន់តំណែងនេះក្រុមប្រឹក្សា និង សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត រាប់រហូតដល់៣០ថ្ងៃត្រូវ ទៅប្រកាសទ្រព្យសម្បត្តិនៅអង្គភាពប្រឹងអំពើពុករលួយ ហើយត្រូវទៅប្រកាសឮទ្រព្យសម្បត្តិរៀងរាល់២ឆ្នាំម្តង។
ឯកឧត្តម បន្តទៀតថា ត្រូវលើកទឹកចិត្តដល់ពលរដ្ឋចូលរួមចំណែកក្នុងគោលនយោបាយ ដើម្បីភូមិឃុំមានសុវត្ថិភាព កាត់បន្ថយបទល្មើសផ្សេងៗ ជាពិសេសត្រូវចូលរួមចំណែកលុបបំបាត់បញ្ហាគ្រឿងញៀន ដោយអនុវត្តតាមបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង នៅក្នុងខេត្តបន្ទាយមានជ័យក្នុងឆ្នាំ២០១៩នេះ នៅតាមក្លឹប ខារ៉ាអូខេ ត្រូវតែមិនមានគ្រឿងញៀនតទៅទៀតនោះទេ ។
ជាចុងបញ្ចប់នៃកម្មវិធីក៏មានការថតរូបទុកជាអនុស្សាវរីរបស់ក្រុមប្រឹក្សាជាមួយឯកឧត្តម គឹម វណ្ណៈ ព្រមទាំងមានការ ជួនជាបាច់ផ្កា ពីសំណាក់អភិបាលខេត្តស្រុកអារញ្ញ ប្រទេសថៃ និងពីសំណាក់ភ្ញៀវកិត្តិយសជួនដល់លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែតផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
16761 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
57746 នាក់
ខែនេះ :
258470 នាក់
3 ខែនេះ :
695482 នាក់
សរុប :
15529414 នាក់