ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
សង្វេគណាស់ព្រះអើយតែមួយព្រិចភ្នែកសោះបណ្ដាលអោយ...!!!
Fri,21 June 2019 (Time 10:35 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 449នាក់)


ខេត្តតាកែវ៖ ហេតុការមួយបានកើត
ឡើង នៅភូមិត្រពាំងក្រឡាញ់ ឃុំ លំពង់ ស្រុក បាទី នារសៀលម៉ោង៤ ថ្ងៃទី២០ ខែមិថុនា ២០១៩ នេះ ដែលមានក្មេងប្រុសស្រីចំនួន ៤នាក់នាំគ្នាទៅលេងទឹកស្រះក្បែរវាលស្រែចង្ងាយពីផ្ទះជីដូនជាង២០០ម៉ែត្រ លង់ទឹកស្លាប់ទាំងអស់ ។ នគរបាលស្រុកបាទីបានអោយដឹងថា ក្មេងដែលលង់ទឹកស្លាប់ខាងលើ មានចំនួន ០៤នាក់ ហើយក្មេងទាំង ០៤នាក់នោះ ជាបងប្អូនជីទួតមួយជាមួយនិងគ្នា ដែលពួកគេមុនពេលកើតហេតុ បាននាំគ្នាដើរលេងនៅតាមវាលស្រែក្បែរទីនោះ លុះមកដល់ចំនុចកើតហេតុ ក៏នាំគ្នាចុះលេងទឹកស្រះដែលមានចម្ងាយពីផ្ទះជីដូនរបស់ខ្លួន ប្រហែលជាង ២០០ម៉ែត្រ ។ ក្មេងដែលស្លាប់ទាំង ០៤នាក់នោះ រួមមានឈ្មោះ ទី០១ ឈ្មោះ ហៀង សុខឃីម ភេទស្រី អាយុ ០៥ឆ្នាំ ទី០២ឈ្មោះ ហៀង វីត ភេទប្រុស អាយុ០៣ឆ្នាំ ដែលមានឱពុកឈ្មោះ សួរ សេហាក់ និងម្តាយឈ្មោះ ផាន់ ចាន់ណា ក្មេងរងគ្រោះទី ០៣ឈ្មោះ នៅ ស្រីឡេង ភេទស្រី អាយុ ០៣ឆ្នាំ និងក្មេងរងគ្រោះទី០៤ ឈ្មោះ នៅ ស្រីលាក់ ភេទស្រី អាយុ ០៤ឆ្នាំ មានម្តាយឈ្មោះ សេក ស្រីម៉ុម សូមបញ្ជាក់ថា ក្មេងទាំង ០៤នាក់នោះត្រូវបានប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ នាំគ្នាចុះរាវរកសាកសពនៅក្នុងស្រះ ដោយប្រទះឃើញលង់លិចទៅបាតស្រះទាំង ០៤នាក់តែម្តង ករណីនេះ ពិតជាធ្វើអោយសង្វេកខ្លាំងណាស់។

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2489 នាក់
ម្សិលមិញ :
5013 នាក់
សប្តាហ៍នេះ :
50356 នាក់
ខែនេះ :
284048 នាក់
3 ខែនេះ :
650855 នាក់
សរុប :
13946228 នាក់