លោកវរសេនីយ៍ឯកធិន ស៊ិនដេត អធិ ការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកំលាំងចុះប្រតិបត្តិការបង្រ្កាបករណីប្រើប្រាស់ និងជួញដូរសារធាតុញៀន
បន្ទាយមានជ័យ:នៅរសៀលថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៣ និង៣០នាទី លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការរដ្ឋានននគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចុះបង្រ្កាប ករណីប្រើប្រាស់ និង ជួញដូរគ្រឿងញៀននៅក្បែរកាស៊ីណូឡាក់គី ស្ថិតនៅក្នុងភូមិប៉ោយប៉ែត សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យបានជិត៣០នាក់។ ខណៈពេលនេះជនសង្ស័យទាំងអស់កំពុងនាំខ្លួនទៅសួរនាំនៅអធិការដ្ឋានក្រុងប៉ោយប៉ែត។ ពលរដ្ឋអបអរសាទរដល់សមត្ថកិច្ចក្រុងប៉ោយប៉ែត ដែលបានបង្រ្កាបក្រុមអ្នកញៀនថ្នាំនៅចំនុចកាសុីណូ ឡាក់គី ព្រោះទីតាំងមួយនេះគឺជាបណ្តុំនៃក្រុមអ្នកញៀនថ្នាំ តែងតែចេញចូលទៅជក់ជាប្រចាំ មិនថា ពេលយប់ រឺ ពេលថ្ងៃ ។ ក្រុមអ្នកចែកចាយថ្នាំ នៅចំនុចខាងលើនេះ ហាក់បីដូចជាមិនខ្លាចសមត្ថកិច្ចទាល់តែសោះ ទោះបីបង្រ្កាបប៉ុន្មានដង ក៏ដោយ នៅចំនុចកាសុីណូឡាក់គីមួយនេះ នៅតែបន្តសកម្មភាពចែកចាយ និង ចេញចូលសេពដដែល។ មហាជនឆ្ងល់ថា តើទីតាំងចែកចាយ និង សេពគ្រឿងញៀនមួយនេះមានខ្នងបង្អែកធំប៉ុណ្ណា ទើបមិនខ្លាចរអាសមត្ថកិច្ចក្រុងប៉ោយប៉ែតយ៉ាងដូច្នេះ? ពលរដ្ឋសង្ឃឹមថា លោក អាត់ ខែម ស្នងការខេត្ត និងលោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត និងអាចស្វែងរកមេគ្រឿងញៀនធំដែលជាអ្នកផ្តល់ពីក្រោយខ្នង និង អ្នកមានអំណាចដែលនៅខាងក្រោយខ្នងដើម្បីកាង និងចាំការពារក្រុមសេព និងអ្នកលក់ទាំងនេះ យកមកផ្តន្ទាទោសតាមច្បាប់។បឋម។