ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងចុះបង្ក្រាបករណី....!
Tue,18 June 2019 (Time 11:31 AM)
ដោយ ៖ (ចំនួនអ្នកអាន: 596នាក់)


បន្ទាយមានជ័យ:ករណីចាប់ជំរិតទារ
ប្រាក់មួយករណីទៀតហើយ ដែលកងកម្លាំងនគរបាល ខេត្តបន្ទាយមាន
ជ័យក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយមានការ  សម្របសម្រួលពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។ នៅក្នុងកិច្ទប្រតិបត្តិការនេះ ក៏ឃើញមានវត្តមានលោកស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យគឺ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ រួមនិង ការិយាល័យជំនាញបូករួមទាំងកម្លាំងជំនាញស្រុកក្រុង ដោយមានកិច្ចសហការជាមួយកម្លាំងនៃនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ ចុះបង្ក្រាបករណីចាប់ជំរិតទារប្រាក់ដែលករណីនេះបានប្រព្រឹត្តនៅរាជធានីភ្នំពេញ ហើយត្រូវបានកម្លាំងស្នងការនគរបាល ខេត្តបន្ទាយមានជ័យបង្ក្រាបបាន ដោយជោគជ័យ ហើយពេលនេះកំពុងសួរនាំនៅការិយាល័យជំនាញនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ នៅថ្ងៃ ចន្ទ័ ១៥កើត ខែ ជេស្ឌឆ្នាំកុរ  ឯកស័ក ពុទ្ធសករាជ ២៥៦៣  ត្រូវនឹងថ្ងៃទី ១៧ ខែ ០៦ ឆ្នាំ ២០១៩ ក្រោយពីបានទទួលពត៌មានថាមានករណីចាប់ជំរិតទារប្រាក់ពីនាយកដ្ឋាននគរបាលព្រហ្ម ទណ្ឌនៃអគ្គស្នងការ នគរបាលជាតិ នៃ ក្រសួងមហាផ្ទៃ ថា មានករណី ចាប់ជំរិតទារប្រាក់ ពីភ្នំពេញ មកដល់ ខេត្តបន្ទាយមានជ័យ។ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីឯកឧត្តម ឧត្តមសេនីយ៍ទៅ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងផែនព្រហ្មទណ្ឌស្នងការខេត្ត ដែលមានលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ជាស្នងការរងទទួលបន្ទូលកផែនព្រហ្មទណ្ឌ បើកកិច្ចប្រតិបត្តិការ ស្វែងរកមីខសញ្ញាពួកក្រុមឧក្រិដ្ឋជនយ៉ាងសកម្ម ហើយនៅវេលា ម៉ោង២៣.៣០នាទី កំលាំងជំនាញ ព្រហ្មទណ្ឌ ខេត្ត និងកំលាំង អធិការដ្ឋាននគរបាល ស្រុកក្រុង។សូមបញ្ចាក់ថាជនរងគ្រោះមានឈ្មោះ ថៅ ណាក់ អាយុ ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិបឹងទំពុន សង្កាត់បឹងទំពុន ខណ្ឌ័មានជ័យ ក្រុងភ្នំពេញ។ នៅក្នុងកិច្ចប្រតិបត្តិការនេះ គឺដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យបាន បើកកិច្ចប្រតិបត្តិការ ចុះបង្រ្កាប ករណីខាងលើ ដោយចាប់បាន ជនល្មើសនឹង បក្ខពួកចំនួន ០៣នាក់ះ ១- ឈ្មោះ ព្រាប វណ្ណា ប្រុស ២៣ឆ្នាំ ជាអ្នក បើកបរ, ២ ឈ្មោះ ព្រាប វណ្ណះ ប្រុស ២៩ឆ្នាំ  ជាអ្នកចាប់ ៣ឈ្មោះ វ៉ាន់ ស្រេត  ប្រុស ២៨ឆ្នាំ ជាសមគំនិត រួមជាមួយវត្ថុតាងរួមមានឡាន  ម៉ាក   លុចសីស៣០០ មួយគ្រឿង   ពណ៌កាំម៉ៃ មាន  ស្លាកលេខ ភ្នំពេញ 2AL-8004  ជាមធ្យោបាយ នៅចំណុច សណ្ឋាគារ ស៊ីធីប៉ោយប៉ែត ក្រុងប៉ោយប៉ែត យកមកសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ ក្រោយពីការិយាល័យជំនាញធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់រួចមក ខាងស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅក្នុងករណីនេះ ស្នងការបានប្រគល់ ទាំងមនុស្សនិងវត្ថុតាងទាំងអស់ជូនទៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការនគរបាលជាតិនៃ ក្រសួងមហាផ្ទៃដើម្បី ទទួលចាត់ការបន្តទៅ តាមនិតិវិធី នៃច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
16786 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
57771 នាក់
ខែនេះ :
258495 នាក់
3 ខែនេះ :
695507 នាក់
សរុប :
15529439 នាក់