បុសជនជាតិអាឡឺម៉ង់ម្នាក់ដេកស្លាប់ក្រោយពីប្រាប់ប្រពន្ធថា.....!
ភ្នំពេញ៖ ជនជាតិអាឡឺម៉ង់ម្នាក់ប្រាប់ប្រពន្ធថាមិនស្រួលខ្លួនសូមសម្រាកមួយភ្លេតស្រាប់តែខ្យល់គដេកស្លាប់កើយលើភ្លៅប្រពន្ធបង្កឲ្យមានការភ្ញាក់ផ្អើលកាពីវេលាម៉ោង១០ និង១០នាទី យប់ ថ្ងៃទី១៧ ខែមិថុនា ឆ្មាំ២០១៩ស្ថិតនៅនៅចំណុចមុខភោជនីយដ្ឋាន និងខារ៉ាអូខេ ក្តាមស្រែ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។ សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះ(ស្លាប់)មានឈ្មោះមហៃ កូមីល៍ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ រត់តាក់សុី នៅប្រទេសអាឡឺម៉ង់។ ចំណែកប្រពន្ធមានឈ្មោះវ៉ា ផល្លា ភេទស្រី អាុយុ៤៥ មុខរបរលក់ចាប់ហួយនៅផ្ទះ អ្នកទាំងពីរស្នាក់នៅជាមួយគ្នា ក្នុងបូរីជាលី ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។ តាមការរៀបរាប់ពីស្រ្តីជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថារូបគាត់និងប្តីបានស្គាល់គ្នារយៈពេលជាង៣ឆ្នាំកន្លងមកហើយប្តីរបស់គាត់ក៍មានជម្ងឺទឹកនោមផ្អែមរាំរ៉ៃអស់រយៈពេល២ឆ្នាំមកហើយ។ ប្រភពដដែលបានបន្តទៀត ថាមុនកើតហេតុរូបគាត់និិងប្តី បាននាំគ្នាជិះម៉ូតូកង់បីមួយគ្រឿងចេញពីផ្ទះគោលបំណងទៅលេងផ្ទះម្តាយ នៅក្បែកន្លែងកើតហេតុខាងលើ លុះមកដល់ចំណុចកើតហេតុខាងលើរូបគាត់និងប្រពន្ធបានបបួលប្តីចូលលេងប្អូនដែលធ្វើការនៅក្នុងភោគជនីយដ្ឋានក្តាមស្រែ មួយសន្ទុះសិនរួចបានបន្តទៅលេងផ្ទះម្តាយវិញលុះចូលដល់ទៅខាងក្នុងប្អូនគាត់បានឲ្យនៅញាុំអីលេងសិនតែប្តីរបស់គាត់បានប្រាប់ថា មានភ្លេងរំខានលឺៗណាស់គាត់មិនចេះនៅទេ។ បន្ទាប់ពីប្តីរបស់ប្រាប់ដូច្នោះរូបគាត់និងប្តីបានប្រាប់ប្អូនថាទៅលេងផ្ទះម្តាយហើយព្រោះប្តីរបស់គាត់មិននៅទេហើយក៍បាននាំគ្នាដើរចេញមកក្រៅបានប្រមាណ៣០ម៉ែត្រ ប្តីរបស់គាត់ក៌បានប្រាប់ថាគាត់មិនស្រួលខ្លួនទេ សូមសម្រាកបន្តិចសិនក្រោយមកក៌ដាច់ខ្យល់ស្លាប់តែម្តង។ ទើបបង្ករអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចផ្នែកជំនាញកោសលវិច្ច័យចុះមកកន្លែងកើតហេតុនិងដឹកសពទៅមន្ទីពេទ្យរុស្សីដើម្បីនិងប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕