កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកនួននីណារ៉ូ ចុះបង្រ្កាបករណីគ្រឿងញៀនទ្រង់ទ្រាយធំនៅក្នុងខារ៉ាអូខេយីហោ (AJR )របស់លោក ឡាយ ប៉េងអាន
បន្ទាយមានជ័យ៖ យប់ថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២១ និង៣០នាទី កំលាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និង កំលាំងស្នាក់ការសន្តិសុខ៥៦៨ ដឹកនាំដោយលោកវរ:សេនីយ៍ទោ អ៊ុ សាខន នាយរងសេនាធិការ និង លោកវរ:សេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំរថយន្តសឺរ៉ែន ចំនួន០៤គ្រឿង និង រថយន្តឯកជនចំនួន០៤គ្រឿង។ ដោយមានការសម្របសម្រួលដោយលោក តេង សាម៉ៃ ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបទីតាំងជួញដូរគ្រឿងញៀន នៅចំនុច ខារ៉ាអូខេ មានយីហោ (AJR) ដែលត្រូវបានគេដឹងថា មានម្ចាស់ឈ្មោះ ឡាយ ប៉េងអាន។ ទីតាំងនេះស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការចុះបង្រ្កាប រហូតដល់ ម៉ោង០១និង៣០នាទីរំលងអធ្រាតត្រូវនិងថ្ងៃទី១៤ខែឆ្នាំដ៏ដែល និងបានឃាត់ខ្លនជនសង្ស័យពាក់ព័ន្ធករណីរក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន និង ឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ក្នុងនោះរួមមាន៖ ១/ឈ្មោះ សេង គឹមសៀ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ឥវ៉ាន់នៅផ្សារថៃ ទីលំនៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២/ឈ្មោះ ស៊ី សំណាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិសាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៣/ឈ្មោះ ស៊ី ណាក់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដទីលំនៅផ្សាររ៉ុងក្លឿ ប្រទេសថៃ ។
៤/ឈ្មោះ រស់ ភារុណ ភេទប្រុស អាយុ២៦ឆ្នាំ (ជួលបន្ត) រស់នៅបណ្តោះអាសន្នភូមិក្បាលស្ពាន១ សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាម្ចាស់ទីតាំងខារ៉ាអូខេយីហោ(AJR)ថែមទាំងអ្នកប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ ។
៥/ឈ្មោះ ណាង ពិសិដ្ឋ ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរ លក់ឥវ៉ាន់ផ្សារថៃ ទីលំនៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៦/ឈ្មោះ ហេង ឡៃហួរ ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅ ភូមិព្រៃព្រិច សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៧/ឈ្មោះ ពេជ្រ វណ្ណឌី ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៨/ឈ្មោះ ខាត់ សុខា ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅ ភូមិប៉ោយប៉ែត សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៩/ឈ្មោះ សាំង ហេងចន្តា ភេទប្រុស អាយុ៣២ឆ្នាំ រស់ភូមិបាលិលេយ្យ២ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ វត្ថុតាងដកហូតបានរួមមាន៖១/ម្ស៉ៅពណ៌សចំនួន១១២ថង់តូច ២/គ្រាប់ថ្នាំម៉ាកហ្វាយៗចំនួន៣១គ្រាប់ ៣/ថ្នាំគ្រាប់ពណ៌ខៀវចំនួន១១៤គ្រាប់ ៤/ថ្នាំគ្រាប់ពណ៌លឿងចំនួន៥៩គ្រាប់ ៥/ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន១១៤គ្រាប់ ៦/ថ្នាំគ្រាប់ពណ៌កាហ្វេចំនួន១៨គ្រាប់ និង០១កំណាត់ ៧/ថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន១៣គ្រាប់ ៨/ថ្នាំក្រវីប្រភេទទឹកចំនួន១៣ដប ៩/ថ្នាំប្រភេទកេតាមីនទឹកចំនួន១៥១ដប ១០/អាវុធខ្លីប្រភេទSig Sauerចំនួន១ដើម បង់ចំនួន១ និងគ្រាប់កាំភ្លើងខ្លីចំនួន៦៣គ្រាប់។ ១១/រថយន្តចំនួន០១គ្រឿង ម៉ាក ថុនរ៉ា ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AK.9119 (មធ្យោបាយសំរាប់ប្រព្រឹត្តិបទល្មើស)។ ១២/ម៉ូតូចំនួន០២គ្រឿង ម៉ាកPCX ពណ៌ស និងក្រហម គ្មានស្លាកលេខ(មធ្យោបាយសំរាប់ប្រព្រឹត្តិបទល្មើស) និងម៉ាកស្កុបពី ពណ៌ស គ្មានស្លាកលេខចំនួន០១គ្រឿង។
ជនសង្ស័យខាងលើនេះបានរក្សារទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅចំណុចក្នុងខារ៉ាអូខេយីហោ(AJR) ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដោយឡែកមហាជនឆ្ងល់ថា តើមូលហេតុអ្វីទើបសមត្ថកិច្ចមិនធ្វើការឃាត់ខ្លួនលោក ឡាយ ប៉េងអាន ដែលជាម្ចាស់ខារ៉ាអូខេ AJR KTV ដែលកំពុងផ្ទុយពីសមត្ថកិច្ចរាជធានីភ្នំពេញ ធ្វើការឃាត់លោក គិត ធាង ដែលជាម្ចាស់របស់មជ្ឈមណ្ឌលកំសាន្ត ROCK ពាក់ព័ន្ធផ្តល់ទីតាំងឲ្យមានការជួញដូរគ្រឿងញៀន ទោះបីត្រូវបានបកស្រាយថា ជួលបន្តឲ្យអ្នកផ្សេងក៏ដោយ ។នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ លោក នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់សារព័ត៌មានយើងឲ្យដឹងថា ជនសង្ស័យដែលឃាត់បានគឺមានចំនួនជាង១០ នាក់ ដោយឡែក៩នាក់បានកសាងសំណុំរឿងបញ្ជួនទៅថ្នាក់លើចាត់ការបន្ត និង ៣នាក់ទៀតត្រូវបានដោះលែងវិញ ក្រោយពីសាកសួរ និង ធ្វើតេស្តទឹកនោមមិនមានពាក់ព័ន្ធគ្រឿងញៀន។