នគរបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនជាតិចិនចំនួន១២នាក់ក្រោយពីចាប់ជំរិត.!.!
បន្ទាយមានជ័យ៖នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នេះក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការការនគរបាលខេត្តបន្ទាយមានជ័យ និងដោយមានការដឹកនាំចុះបង្ក្រាបផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌបានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ដោយមានការសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះប្រត្តិបត្តិការបង្ក្រាបករណីចាប់បង្ខាំងមនុស្ស និងជំរិតទារប្រាក់ជនជាតិចិន ដោយរំដោះជនរងគ្រោះបាន ៣នាក់ និងឃាត់ខ្លួនបានជនសង្ស័យបានចំនួន១២នាក់។ បញ្ជាក់៖ នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ រាល់បទល្មើសទូទៅដូចជាមិនដែលរំលងកណ្ដាប់ដៃរបស់លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះបានឡើយ ពីព្រោះលោកជាថ្នាក់ដឹកនាំ មួយដែលមានគុណធម៍ខ្ពស់ ដែលគួរគោរពកោតសរសើរ។លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងនគរបាលទទួលផែនព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ប្រាប់សារព័ត៌មានថា ដោយមានការចង្អុរបង្ហាញពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះទៅចំណុចសណ្ឋាគារ សុផលថាវី នៅវេលាម៉ោង ១៦.០០នាទី ថ្ងៃទី ១៥ខែមិថុនាឆ្នាំ២០១៩ នៅចំណុចសណ្ឋាគារ សុផលថាវី បន្ទប់លេខ23B ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោក ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានមានបន្តទៀតថានៅក្នុងកិច្ចចុះប្រតិបត្តិការដ៏ក្ដៅគគុកនោះ លោកបានដឹកនាំកំលាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងកំលាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះបង្រ្កាបករណីចាប់បង្ខាំងមនុស្សនិងចាប់ជំរិតទារប្រាក់ជនជាតិចិន រំដោះបានជនរងគ្រោះ ០១នាក់ ឈ្មោះ Du Xing yun ភេទ ប្រុស អាយុ និងឃាត់ខ្លួនជនសង្ស័យ០៦នាក់ ជនជាតិចិន មានឈ្មោះដូចខាងក្រោម៖ ១. He wu jun អាយុ ៣០ឆ្នាំ ២. Liu Meng Hui អាយុ ២៥ឆ្នាំ ៣. Zhang Hang អាយុ ២២ឆ្នាំ ៤. He. Fan អាយុ ២៥ឆ្នាំ ៥. Miao Yun. អាយុ ២០ឆ្នាំ ៦. Li hong Fu អាយុ ២៤ឆ្នាំ ក្រោយពីបានសាកសួរជនសង្ស័យខាងលើ នៅវេលាម៉ោង០៥និង៤៥នាទីល្ងាច ថ្ងៃដ៏ដែល សមត្ថកិច្ចបានឈានទៅដល់ការឆែកឆេរផ្ទះសំណាក់ លីហ៊ូវ ដោយមានការសហការពីម្ចាស់សណ្ឋាគារ គឺបន្ទប់១០៣/១០៤/១០៩ បានជួយរំដោះជនជាតិចិនរងគ្រោះដែលត្រូវគេបង្ខាំងទុក វាយដំ ជាប់ចំណង ចំនួន០២នាក់បន្ថែមទៀតដែល មានឈ្មោះ: ១. Tuli Gule អាយុ ១៨ឆ្នាំ ២. Tian gang អាយុ ៣៦ឆ្នាំ និងបានឃាត់ខ្លួនជនសង្ស័យ០៦នាក់បន្ថែមទៀត មានឈ្មោះដូចខាងក្រោម៖ ១. Wang gua quan អាយុ ២២ឆ្នាំ ២. Yang Zhao. អាយុ ២៤ឆ្នាំ ៣. Mang Chao. អាយុ ២៧ឆ្នាំ ៤. Yang Tian. អាយុ ៣១ឆ្នាំ ៥. Lie Yu Hang. អាយុ ២២ ឆ្នាំ ៦. Ding chun. អាយុ ១៨ឆ្នាំ ក្នុងនោះក៏បានដកហូតវត្ថុតាងដូចជា សម្ភារះបម្រើឲ្យបទល្មើស ដូចជាចំណងខ្សែរជ័រ កាំបិតស្នៀត និងទូរសព្ទ័។ បច្ចុប្បន្នជនសង្ស័យទាំងនេះ ត្រូវបានឃាត់ខ្លួន បណ្តោះអាសន្ន ដើម្បីយកមកសួរនាំ និង ចាត់ការតាម នីតិវិធី នៅស្នងការនគរបាល ខេត្តបន្ទាយមានជ័យ។ហើយចំពោះជនរងគ្រោះ៣នាក់ នោះកំពុងត្រូវបានបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យ។ ក្រោយពីចុះបង្ក្រាបករណីបង្ខាំងមនុស្សនិងចាប់ជំរិតជនជាតិចិន ខាងលើត្រូវបានមហាជន អបអរសាទរ នឹងកោតសរសើរពីស្នាដៃ របស់កម្លាំងសមត្ថកិច្ចនគរបាលជាតិយើង ។ ជាពិសេសកងកម្លាំងនគរបាលស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលបានចុះប្រតិបត្តិការបង្ក្រាបបានដោយជោគជ័យ។