ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
បែកធ្លាយលោក ឈួន សោភា មេគយចល័តតំបន់៥ត្រូវបានអគ្គនាយកបណ្ឌិត គុណ ញឹម ចេញលិខិតឲ្យមកបំភ្លឺ
Mon,17 June 2019 (Time 11:56 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 629នាក់)


ភ្នំពេញ ៖ យោងតាមលិខិត1206/19 អ គ រ ចុះថ្ងៃព្រហស្បត្តិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ចុះហត្ថលេខាដោយលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជម្រាបជូនលោកប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសគឺ សូមអញ្ជើញលោក ឈួន សោភា អត្ថលេខ 436 ជាប្រជាការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់គេចពន្ធតំបន់៥ ដើម្បីបំភ្លឺការងារមួយចំនួន នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង៣០នាទី នៅនាយកដ្ឋានហិរញវត្ថុ និងបុគ្គលិក (អគារវឌ្ឍនៈកាពីតាល់)។

ជុំវិញករណីដែលលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញលិខិតអញ្ជើញលោក ឈួន សោភា អត្ថលេខ 436 ជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់គេចពន្ធតំបន់៥ មកបំភ្លឺការងារមួយចំនួនតាមរយៈលោកប្រធាននាយកដ្ឋាន បង្ក្រា និងបង្ក្រាបបទល្មើស នៅនាយកដ្ឋានហិរញវត្ថុ និងបុគ្គលិក កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួនយល់ឃើញថា អាចពាក់ព័ន្ធនឹងអំពើពុករលួយរបស់លោក ឈួន សោភា ដែលយកតួនាទី និងអំណាចក្នុងនាមជាប្រធានគយចល័តតំបន់ ទៅឃុបឃិតជាមួយក្រុមឈ្មួញរកស៊ីខុសច្បាប់ ព្រោះតែលាភសក្ការៈផ្ទាល់ខ្លួន ធ្វើឲ្យចំណូលពន្ធគយមួយចំនួនមានការបាត់បង់។

មានការលើកឡើងថា កន្លងមកលោក ឈួន សោភា ធ្លាប់បានប្រើអំណាចគាបសង្កត់ដល់ក្រុមឈ្មួញ និងអាជីវកររកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ តាមអំពើចិត្ត មិនញញើតពីចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយសូម្បីតែបន្តិចណាសោះ ធ្វើឲ្យឈ្មួញរកស៊ីមិនសប្បាយចិត្តគ្រប់ៗគ្នា រហូតមានការចេញលិខិតអញ្ជើញពីលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឲ្យចូលខ្លួនបំភ្លឺកាលពីដើម ខែឧសភា កន្លងទៅថ្មីៗនេះ។

មានការកត់សំគាល់ឃើញថា ជានិច្ចកាលក្រុមឈ្មួញ និងអាជីវករ ដែលរកស៊ីដឹកជញ្ជូនទំនិញតាមរថយន្ត តូច ធំ ចរាចរណ៍តាមផ្លូវជាតិលេខ៥ ឆ្លងកាត់មុខស្នាក់ការគយចល័តតំបន់៥ នៅចំណុចស្ពានទឹកថ្លា ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលគ្រប់គ្រងដោយលោក ឈួន សោភា តែងឈប់ចុះជួបមន្ត្រីគយប្រចាំការនៅទីនោះអត់ដែលរំលងម្តងណាឡើយ ទើបគ្មានការត្រួតពិនិត្យចំពោះរថយន្តដឹកទំនិញទាំងនោះ ឲ្យបានម៉ត់ចត់ ហើយសកម្មភាពបែបនេះអាចបណ្តាលមកពីមានការឃុបឃិតគ្នា ជាមួយក្រុមឈ្មួញរកស៊ីទទួល សំណូកក្រោមតុតាមរបៀបពុករលួយផងក៏មិនដឹង។

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
16774 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
57759 នាក់
ខែនេះ :
258483 នាក់
3 ខែនេះ :
695495 នាក់
សរុប :
15529427 នាក់