ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ល្បែងសុីសងដុះស្លែគ្រប់ប្រភេទ នៅក្រុងប៉ោយប៉ែត លោកអភិបាលក្រុង អាវុធហត្ថមូលដ្ឋានក្រុង និងអធិការរដ្ឋាននគរបាលក្រុង មិនបង្ក្រាប ឬមួយខ្លាចបាត់ប្រភពចំណូល....! ! !
Tue,10 December 2019 (Time 12:26 PM)
ដោយ ៖ លោក រ៉មសា វ័ន្ត (ចំនួនអ្នកអាន: 631នាក់)


(ក្រុងប៉ោយប៉ែត)

ល្បែងសុីសងភ្នាល់ចាក់បាល់តាមប្រព័ន្ធ (អនឡាញ និង ឆ្នោតយួន-ថៃ) ដាក់ពង្រាយ ដុះដាលដូចផ្សិត គ្មានច្បាប់ពេញទីក្រុងប៉ោយប៉ែត យ៉ាងអនាធិបតេយ្យ ប៉ុន្តែ លោក គាត់ ហ៊ុល អភិបាលក្រុង និងកងរាជអាវុធហត្ថមូលដ្ឋានក្រុង អធិការរដ្ឋាននគរបាលក្រុង មិនមានចំណាត់ការទប់ស្កាត់ បង្ការ បង្ក្រាប សោះ ឬមួយខ្លាចបាត់ប្រភពចំណូល នេះបើតាមការសង្កេតឃើញមានបើកលេងល្បែងស៊ីសងគ្រប់ប្រភេទពេញ ២៤ ម៉ោង បានដោយរលូន។

គួរំលឹកផងដែរថា៖ ទោះបីជាមានការសារាចរណ៍ណែនាំពីរាជរដ្ឋាភិបាលកម្ពុជា អោយបិទក៏ដោយ តែសំរាប់នៅក្រុងប៉ោយប៉ែត គឺជាប់ឈ្មោះជាទីក្រុងម៉ាកៅទី២ សំបូរទៅដោយបនល្បែងភ្នាល់ដាក់លុយ ចាក់បាល់ទាត់តាមប្រព័ន្ធអនឡាញ និង ល្បែងផ្សងសុបិន្ត កំពុងពេញនិយម របស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ចាក់កន្ទុយលេខ ឆ្នោតយួន-ថៃ គឺនៅតែអាចបើកលេងបាន២៤ម៉ោង ដោយមិនរំខានដល់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធក្រុងប៉ោយប៉ែត ឡើយ ហើយនៅតែរក្សាភាពស្ងៀមស្ងាត់បានដ៏ដែរ។

បើយោងប្រភពគ្រប់មជ្ឈដ្ឋានរស់នៅក្រុងប៉ោយប៉ែត បាននាំគ្នារិះគន់យ៉ាងចាស់ដៃនៅតាមហាងកាហ្វេថា៖ ឃើញតែសមត្ថកិច្ចជំនាញពាក់ព័ន្ធ បង្ក្រាបតែអំពើចោរកម្ម មានដូចជា (លួច,ឆក់ប្លន់,គាស់ផ្ទះ,ជក់ថ្នាំញៀន) បង្ក្រាបបានស្ទើរាល់ថ្ងៃ។ ប្រភពអ្នករិះគន់បន្តថា ងាកមកវិញ កត្តាដែលសំខាន់ បនល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេស ល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ មិនដែលឃើញមាន អាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធក្រុងប៉ោយប៉ែត ចុះបង្ក្រាបទេ តើឯណាទៅភូមិឃុំមានសុវត្ថិភាព៩ចំនុច បើបនល្បែងបើកលេងយ៉ាងគគ្រឹកគគ្រេង២៤ម៉ោងដូច្នេះនោះ។

ប្រភពក្រុមអ្នករិះគន់ដ៏ដែរបន្ថែមថា៖ ឬមួយអស់លោកសមត្ថកិច្ចជំនាញពាក់ព័ន្ធ ចាត់ទុកប្រសាសន៍ និង បទបញ្ជាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមានប្រសិទ្ធភាពខ្ពស់ ម្តេចក៏អស់លោកបណ្តែតបណ្ដោយអោយចំនុចទី៥ កើតមានឡើងរាប់ឆ្នាំបែបនេះ។
មតិប្រជាពលរដ្ឋដែលស្អប់ខ្ពើមល្បែងស៊ីសងនៅក្រុងប៉ោយប៉ែត បន្តថា៖ តើឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានជ្រួតជ្រាបរឿងករណីខាងលើដែលឬទេ ឬមួយឯកឧត្តម បានដឹងហើយ ឬធ្វើជាមិងដឹង ឬមួយក៏ឯកឧត្តម ទុកបណ្តែតបណ្ដោយ អោយល្បែងស៊ីសងគ្រប់ប្រភេទ មានដូចជា (កីឡាប្រដាល់ថៃ,ជល់មាន់,ឆ្នោតយួន,ឆ្នោតថៃ,អនឡាញ) ដំណើរការបន្ថែមទៀតឬយ៉ាងណា?។

ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតបន្តសូមសំណូមពរដល់ ឯកឧត្តម អ៊ុំ រាត្រី សូមមេត្តាដាក់ការស៊ើបអង្កេតទៅលើ អាជ្ញាធរមូលដ្ឋានក្រុង និងសមត្ថកិច្ចជំនាញពាក់ព័ន្ធបីស្ថាប័ន ក្រោមឱវាទរបស់ឯកឧត្តម អោយបានស៊ីជម្រៅ ក្នុងរឿងមិនបង្ក្រាបបនល្បែងស៊ីសងគ្រប់ប្រភេទនេះផងទាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4853 នាក់
ម្សិលមិញ :
3723 នាក់
សប្តាហ៍នេះ :
56449 នាក់
ខែនេះ :
280655 នាក់
3 ខែនេះ :
654881 នាក់
សរុប :
13938824 នាក់