ពលរដ្ធរិះគន់ ថាលោក ភួង លីណា ប្រធានមន្ទីរបរិស្ថាន ខេត្តឧត្តរមានជ័យ ជាមេខ្លោងនៅពីក្រោយការដឹកជញ្ជូនឈើ......
ខេត្តឧត្ដរមានជ័យ៖ ផ្ទុះឡើងវិញហើយថ្មីៗនេះមានសេចក្តីរាយការណ៍មកថា មន្ត្រីឃ្លាំមើលបទល្មើសព្រៃឈើនៅ ខេត្តឧត្តរមានជ័យ បានលើកឡើងថាចាប់តាំងពី គណកម្មការចុះបង្ក្រាបបទល្មើស ធនធានធម្មជាតិបានកន្លងផុតទៅជាច្រើនខែតែយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះ ក្រុមឈ្មួញជាច្រើននៅតែបន្តសម្រុក ដឹកជញ្ជូន ឈើយ៉ាងអនាធិបតេយ្យ។
បើតាមប្រភពពីពលរដ្ឋបានឲ្យដឹងថាក្រុមឈ្មួញជាច្រើននាក់បានធ្វើការសម្រុកដឹកជញ្ជូនឈើចេញពីតំបន់ព្រៃសហគមន៍តោងយ៉ោងនៃខេត្តព្រះវិហារដែលជាប់នឹងតំបន់ការពារគូលែនព្រំទេពហើយធ្វើការដឹកជញ្ជូនឆ្លងកាត់ភ្នំពុលដើម្បីយកមកស្ទុបទុក្ខក្នុងភូមិមួយចំនួនដែលស្ថិតក្នុងស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យរួចហើយធ្វើការដឹកជញ្ជូនយកមកចែកចាយក្នុងខេត្តសៀមរាបបានដោយរលូន។
ប្រភពខាងលើបានបន្តទៀតថាសមត្ថកិច្ចពាក់ព័ន្ធជាពិសេស មន្ត្រីបរិស្ថានដែលមានស្នាក់ការនៅក្នុង ស្រុកត្រពាំងប្រាសាទគឺជាអ្នកបើកដៃឲ្យ ក្រុមឈ្មួញទាំងនោះដឹកជញ្ជូនឈើតាមតែអំពើចិត្តខណៈពេលដែលក្រុមឈ្មួញទាំងនោះបានធ្វើការដឹកជញ្ជូនឈើឆ្លងកាត់ស្នាក់ការបរិស្ថានក៏ដូចជាស្នាក់ការសមត្ថកិច្ចផ្សេងៗទៀតរួមមានជាច្រើនកន្លែង។ ផ្ទុយទៅវិញមន្ត្រីបរិស្ថានក៏ដូចជាសមត្ថកិច្ចទាំងនោះបានរក្សាភាពស្ងប់ស្ងាត់ពុំមានចំណាត់ការធ្វើការបង្ក្រាបឱ្យមានប្រសិទ្ធភាពនោះទេ។
លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្ដរមានជ័យ ត្រូវបានប្រជាពលរដ្ឋរិះគន់ចំៗថាគឺជាមេខ្លោងនៅពីក្រោយខ្នងក្រុមឈ្មួញដឹកជញ្ជូនឈើទើបបណ្ដាលឱ្យក្រុមឈ្មួញទាំងនោះហ៊ានដឹកជញ្ជូនឈើបានតាមតែអំពើចិត្តដោយមិនខ្លាចអ្វីទាំងអស់។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើអង្គភាពគេហទំព័រ រស្មី ជាយដែន យើងមិនអាចសុំការបំភ្លឺពីលោក ភួង លីណា ប្រធានមន្ទីរបរិស្ថាន ខេត្តឧត្ដរមានជ័យ បាននោះទេព្រោះមិនមានលេខទូរស័ព្ទអង្គយើង និងរងចាំការបំភ្លពី ភួង លីណា រាងរាល់ម៉ោងធ្វើការ៕