ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
សមត្ថកិច្ចជំនាញ ចុះបង្ក្រាបទីតាំងកែច្នៃសារធាតុញៀនដោយខុសច្បាប់ពីកន្លែង....!!!!
Thu,05 December 2019 (Time 03:56 PM)
ដោយ ៖ លោក ចាន់ ពុធ (ចំនួនអ្នកអាន: 533នាក់)


(ភ្នំពេញ)

សមត្ថកិច្ចជំនាញចុះបង្ក្រាបទីតាំងកែច្នៃសារធាតុញៀនដោយខុសច្បាប់ នៅទីតាំងផ្ទះលេខ៤៧ ផ្លូវបេតុង ១១២ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ នៅថ្ងៃទី ០៤ខែធ្នូ២០១៩ ម៉ោង១០និង១០នាទី។

នៅថ្ងៃទី០៤ខែធ្នូឆ្នាំ២០១៩ ម៉ោង១០និង១០នាទី ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ, លោក ឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួល ផែនការងារប្រឆាំងគ្រឿងញៀង រាជធានីភ្នំពេញនិងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ និងដោយមានការសម្រប សម្រួលផ្លូវច្បាប់ពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរ ទីតាំងកែច្នៃសារធាតុញៀនដោយខុសច្បាប់ខាងលើ។ (ផ្នែកតាមចម្លើយសារភាពជនសង្ស័យ០៤នាក់ (ប្រុស២នាក់,ស្រី ២នាក់) ដែលឃាត់ខ្លួនបាននៅចំណុចផ្ទះជួល សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង កាលពីយប់ថ្ងៃទី ០៣ខែធ្នូឆ្នាំ២០១៩ ម៉ោង២២និង៣០នាទី ដកហូតវត្ថុតាង ៖ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន)(ចំនួន ១០កញ្ចប់ធំ)។

ការឆែកឆេរនៅទីតាំងខាងលើរកឃើញ ៖ -ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់-ក្រាមពណ៌ត្នោត ២០កញ្ចប់
-សារធាតុរាវ ៣៨ដប-សារធាតុរាវពណ៌ខ្មៅ ២៤ចានជ័រធំ (ក្លាសេក្នុងទូរទឹកកក០២)-ឧបករណ៍ផលិតកែច្នៃមួយចំនួន-សារធាតុរាវពណ៌ស ១ប៊ីដុង វត្ថុតាងដកហូតពីទីតាំងខាងលើ ប្រគល់ជូនមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ។ បច្ចុប្បន្នជនសង្ស័យរួនិងវត្ថុតាងត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿដើម្បី ចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
981 នាក់
ម្សិលមិញ :
4853 នាក់
សប្តាហ៍នេះ :
50736 នាក់
ខែនេះ :
279137 នាក់
3 ខែនេះ :
646622 នាក់
សរុប :
13939707 នាក់