ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អ្នកស្រី ជុំ ចន្ទី ស្នើឲ្យស្ថាប័នតុលាកោះហៅលោក ទុយ ប៊ុនថាន យកលិខិតកាន់កាប់ដីធ្លីមកបង្ហាញជាសារធាណ:.....
Mon,23 December 2019 (Time 12:25 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 806នាក់)


បន្ទាយមានជ័យ÷ ក្រោយពីមានកងកម្លាំងសមត្ថកិច្ចនិងព្រះរាជអជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានកាន់ដីការចុះទៅអនុវត្តនិងរុះរើផ្ទះរបស់អ្នកស្រី ជុំ ចន្ទី កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នេះ។ អ្នកស្រី ជុំ ចន្ទី ឬ ជុំ ចន្នី ហៅ ឡឹង អាយុ៥៤ ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ បានអោយសារព័ត៌មានយើងដឹងថា អ្នកស្រីបានកាប់ឆ្ការដីព្រៃនិងកាន់កាប់ដីមួយកន្លែងមានទំហំ ១០ម៉ែត្រ គុណ និង ២១.៨៧ ម៉ែត្រ តាំងពីឆ្នាំ១៩៩១ មកម្ល៉េះហើយ រស់នៅប្រកបដោយសេចក្តីសុខរហូតដល់ឆ្នាំ២០០១ បច្ចុច្បន្នទីតាំងដីនេះស្ថិតនៅក្នុងភូមិ ក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយមកនៅកំលុងដើមឆ្នាំ២០០១ អ្នកស្រីបានស្នើទៅអាជ្ញាធរពាក់ព័ន្ធដើម្បីអោយចេញលិខិតកាន់កាប់ដីនេះ ស្រាប់តែលេចមុខលោក ទុយ ប៊ុនថាន បានចេញមុខប្តឹងជំទាស់ដោយអះអាងថាខ្លួនជាម្ចាស់ដីទៅវិញទាំងពុំមានឯកសារណាមួយបញ្ជាក់ថា ជាម្ចាស់ដីពិតប្រាកនោះទេ។

អ្នកស្រីបញ្ជាក់ថា កាលពីកំលុងចុងឆ្នាំ២០០១ និងដើមឆ្នាំ ២០០២ នៅសុខៗស្រាប់តែមានឈ្មោះ ទុយ ប៊ុនថាន ហៅ ឡួយ បានដាក់ពាក្យបណ្តឹងប្តឹងទាមទារដីឡូតិ៍លេខ ០៦ មានទំហំទទឹង ១០ ម៉ែត្រ គុណ បណ្តោយ ៤០ ម៉ែត្រ មានទីតាំងស្ថិតនៅភូមិក្បាលស្ពាន ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយយកអ្នកស្រីជាចុងចម្លើយ។ តែតុលាបែរជាចុះមកធ្វើការវាស់វែងដីរបស់អ្នកស្រី ជុំ ចន្ទី ដែលមានដីឡូតិ៍លេខ ៤៦២ មានទំហំ១០ ម៉ែត្រ គុណបណ្តោយ ២១.៨៧ ម៉ែត្រ អោយទៅឈ្មោះ ទុយ ប៊ុនថាន ទៅវិញ តាមសាលដីការរដ្ឋប្បវេណីលេខ ០៦ "ឈ"ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ របស់តុលាកំពូល ដោយមិនបានព្យាយាមស្វែងរកអោយឃើញនូវដីឡូតិ៍លេខ ០៦ ដែលមានទំហំ ១០ ម៉ែត្រ គុណ បណ្តោយ ៤០ ម៉ែត្រ ដែលឈ្មោះ ទុយ ប៊ុនថាន អះអាងថាជាដីរបស់ខ្លួននោះទេ ។ អ្នកស្រីបន្ថែមថា ហេតុអ្វីតុលាកំពូលបែរជាចេញសាលដីការលេខ ០៦ "ឈ"ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ដោយបង្គាប់អោយអ្នកស្រី ជុំ ចន្ទី ប្រគល់ដី ដែលមានទំហំទទឹង ១០ ម៉ែត្រ គុណបណ្តោយ ២១.៨៧ ម៉ែត្រដែលបច្ចុប្បន្នដីឡូតិ៍មួយនេះស្ថិតនៅក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អោយទៅលោក ទុយ ប៊ុនថាន ទៅវិញ ។ទោះបីទំហំដីដែលលោក ទុយ ប៊ុនថាន ប្តឹងទាមទារនោះ គឺខុសទាំងលេខដីឡូតិ៍ និងទំហំផងដែរ ហើយម្យ៉ាងវិញទៀត សូម្បីតែ លិខិតកាន់កាប់ដីធ្លីក៏លោក ទុយ ប៊ុនថាន ពុំមានដែរនោះ។

ក្នុងនេះផងដែរនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ដដែលនេះ លោកស្រី បានបញ្ជាក់ថា ដោយមើលឃើញថា ការកាត់ក្តី និង ចេញសេចក្តីសម្រេចអោយលោក ទុយ ប៊ុនថាន ជាអ្នកឈ្នះខុសប្រក្រតីទើមអ្នកស្រីមិនអាចទទួលយកបាននោះទេ ព្រោះថា តាំងពីដើមរហូតមកដល់បច្ចុប្បន្ននេះ លោក ទុយ ប៊ុនថាន នៅមិនទាន់បានបង្ហាញឯកសារណាមួយជាសារធារណ:នៅឡើយនោះទេ ថា ខ្លួនពិតជាម្ចាស់ដីពិតប្រាកដ និងមានលិខិតកាន់កាប់ដីធ្លីត្រឹមត្រូវដោយទទួលស្គាល់ពីអាជ្ញាធរពាក់ព័ន្ធ។ អ្នកស្រីបញ្ជាក់ថា រាល់ឯកសារដែលលោក ទុយ ប៊ុនថាន យកទៅបង្ហាញតុលា គឺសុទ្ធតែជាឯកសារក្លែងក្លាយពុំមែនជាឯកសារត្រឹមត្រូវនោះទេ។


ក្នុងនោះផងដែរដោយយោងទៅតាមពាក្យបណ្តឹងមួយច្បាប់ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ និងដាក់ចូលអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យលេខ ៣៨៩៣ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៦: ០៥ នាទី បានអោយដឹងថា អ្នកស្រី បានប្តឹងមនុស្ស៣នាក់ និងគូកនមួយចំនួនទៀតទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបន្ទាប់ពីដឹកនាំកម្លាំងសមត្ថកិច្ចមករុះរើផ្ទះនិងធ្វើអោយខូចខាតទ្រព្យសម្បត្តិរបស់អ្នកស្រី :

ទី១: លោក តេង សាម៉ៃ ព្រះរាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទ : បង្កើតដោយខុសច្បាប់នូវកម្លាំងប្រដាប់អាវុធ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ និងថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៩ តាមមាត្រា២៧,៤៦៣ និង ៤៦៦ នៃក្រមព្រហ្មទណ្ឌ និង បទ: ប៉ុនប៉ងធ្វើអោយខូចខាតដោយចេតនាដោយមានស្ថាទំងន់ទោស ។ ទី២: លោក ឃ្លោក ពិសិដ្ឋ ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យពីបទ: ផ្តើមគំនិត និងសមគំនិតបង្កើតដោយខុសច្បាប់នូវកម្លាំងប្រដាប់អាវុធ និង បទ: ផ្តើមគំនិត និងសមគំនិតក្នុងអំពើប៉ុនប៉ងធ្វើអោយខូចខាតដោយចេតនាដោយមានស្ថានទំងន់ទោស។ ទី៣: លោក ទុយ ប៊ុនថាន ហៅ ឡួញ ភេទប្រុស អាយុ ៥៣ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ ប្តឹងពីបទ: ផ្តើមគំនិត និងសមគំនិតបង្កើតដោយខុសច្បាប់នូវកន្លងប្រដាប់អាវុធ និងបទ: ប៉ុនប៉ងធ្វើអោយខូចខាតដោយចេតនាដោយមានស្ថានទំងន់ទោស។

ទោះបីជាយ៉ាងណាក៏ដោយអ្នកស្រី ជុំ ចន្ទី ឬ ជុំ ចន្នី ហៅ ឡឹង បានអំពាវនាវនិងស្នើរអោយសា្ថប័នតុលាមានចំណាត់ដូចខាងក្រោម ទី១: កោះហៅលោក ទុយ ប៊ុនថាន ,សាក្សីឈ្មោះ សូ វាសនា និងអ្នកស្រីផ្ទាល់ដែលជាដើមបណ្តឹងរដ្ឋប្បវេណី ដើម្បីសាកសួរតទល់ករណីក្លែងបន្លំលិខិត ប្រើប្រាស់លិខិតក្លែង និងផ្តល់សក្ខីកម្មកម្មក្លែង។

ទី២: សុំបង្គាប់អោយលោក ទុយ ប៊ុនថាន ផ្តល់ឯកសារច្បាប់ដើមពាក់ព័ន្ធចំនួន៣ គឺ លិខិតឆ្លើយបំភ្លឺ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០០១ ដែលមានហត្ថលេខានិងឈ្មោះរបស់លោក សូ វាសនា ,លិខិតផ្ទេរលក់ដី ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៩២ ដែលមានស្នាមមេដៃនិងឈ្មោះរបស់លោក ព្រំ សំរេច ព្រមទងហត្ថលេខានិងឈ្មោះ សូ វាសនា ព្រមទាំងពាក្យសុំកាន់កាប់ដី ឬពាក្យស្នើសុំកាន់កាប់ដីឡូតិ៍មានឈ្មោះ ព្រំ សំរេច អោយស្ថាប័នតំណាងអយ្យការពិនិត្យជាភស្តុតាង។

ទី៣: សុំចាត់ឲ្យជំនាញនគរបាលបច្ចេកទេសវិទ្យាសាស្ត្រនៅក្រសួងមហាផ្ទៃ ធ្វើកោសលវិច័យស្នាមមេដៃរបស់ឈ្មោះ ព្រំ សំរេច លើលិខិតផ្ទេរលក់ដី ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៩២និងធ្វើកោសលវិច័យហត្ថលេខាលោក សូ វាសនា នៅលើលិខិតផ្ទេរលក់ដី ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៩២ និងលិខិតបំភ្លឺចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០០១។ អ្នកស្រីបន្តថា ប្រសិនស្ថាប័នតុលា ព្រមទទួលសំណើតាម៣ចំណុចដូចខាងលើហើយក្រោយត្រួតពិនិត្យរកឃើញថា លោក ទុយ ប៊ុនថាន ពិតជាមានឯកសារត្រឹមត្រូវគ្រប់គ្រាន់បញ្ជាក់បានថា ពិតជាម្ចាស់ដីមែននោះអ្នកស្រីសុខចិត្តបោះបង់ដីនិងយល់ព្រមប្រគល់ដីឡូតិ៍ទំហំទទឹង១០ ម៉ែត្រ គុណបណ្តោយ ២១.៨៧ ម៉ែត្រឲ្យទៅលោក ទុយ ប៊ុនថាន ដោយឥតប្រកែកឡើយ។ តែបើក្រោយត្រួតពិនិត្យបើរកឃើញថា លោក ទុយ ប៊ុនថាន ក្លែងបន្លំឯកសារ និងពុំមានឯកសារគ្រប់គ្រាន់ទេនោះ ស្នើដល់ស្ថានតុលា គួរតែមានវិធានការតាមផ្លូវច្បាប់និងប្រគល់ដីដែលមានទំហំដូចខាងលើមកអោយអ្នកស្រីវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10261 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
51246 នាក់
ខែនេះ :
251970 នាក់
3 ខែនេះ :
688982 នាក់
សរុប :
15522914 នាក់