ពិតជាខ្លាំងមែន៖ មេឈ្មួញឧក្រិតកម្មបទល្មើសព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម ដោយខុសច្បាប់ឈ្មោះ កាំង និងកូនចៅចំនួន១៥នាក់ទៀតតាមវ៉ៃ និងគំរាមសម្លាប់អ្នកកាសែតដល់ផ្ទះ....
(ស្ទឹងត្រែង)
ថ្មីៗនេះមានសេចក្តីរាយការណ៍ពីខេត្តស្ទឹងត្រែងមកថាអ្នកការសែតម្នាក់ត្រូវបានមេឈ្មួញឧក្រិតកម្មបទល្មើសព្រៃឈើឆ្លងដែនទៅប្រទេសវៀតណាមឈ្មោះ កាំង និងកូនចៅចំនួន១៥នាក់ទៀតតាមសម្លាប់ដល់ផ្ទះតែមិនបានសម្រេច ខណ:អ្នកការសែតរូបនោះបានចុះថតផ្តិតយករូបភាពពីសកម្មភាពបទល្មើសព្រៃឈើជាក់ស្តែងដែលក្រុមឈ្មួញកំពុងធ្វើសកម្មភាពលើកឈើដាក់លើរថយន្តនៅចំណុចភូមិពាមខិះ ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នាពេលថ្មីៗនេះមានអ្នកការសែតម្នាក់មានឈ្មោះ គឹម ដែន ភេទប្រុស អាយុ ៣១ ឆ្នាំ ជាអ្នកកាសែតម្នាក់កាន់អង្គភាពសារព័ត៌មានយុវជនតេជោ បច្ចុប្បន្ន រូបលោករស់នៅក្នុងភូមិណាអូង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទងត្រែង។
នៅថ្ងៃទី២២ខែធ្នូ ឆ្នាំ២០១៩ នេះលោកបានបញ្ជាក់ថា÷រូបលោកត្រូវបានមេឈ្មួញឧក្រិតកម្មបទល្មើសព្រៃឈើជើងខ្លាំងឈ្មោះ កាំង និងបក្ខពួកចំនួន១៥នាក់ប្រចាំខេត្តស្ទឹងត្រែងតាមវាយដល់ផ្ទះរួចក្រុមឈ្មួញជើងខ្លាំង និងបក្ខពួកចំនួន១៥នាក់បានគំរាមកំហែងរកសម្លាប់ហើយគំរាមយករថយន្តររបស់លោកទៅដុតចោលបន្ទាប់ពីរូបលោករាយការណ៍អោយមន្រ្តីជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកសៀមប៉ាង។ បន្ទាប់មកលោកបានថតពីសកម្មភាពក្រុមឈ្មួញលើកឈើប្រណិតប្រភេទធ្នុងដាក់លើរថយន្តរម៉ាកឡងគ្រីស័រដែលមានពាក់ស្លាកលេខភ្នំពេញ2K 12 77 គ្រោងនិងដឹកជញ្ជូនឆ្លងដែនទៅប្រទេសវៀតណាមដោយខុសច្បាប់។
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នេះប្រភពពីសមត្ថកិច្ចតូចតាចនិងក្រុមឈ្មួញផ្សេងទៀតនៅស្រុកសៀមប៉ាងបានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា៖ មេឈ្មួញឈ្មោះ កាំង នេះពិតជាខ្លាំងម៉ែនហើយគេមិនដែលខ្លាចញញើតសមត្ថកិច្ចឬមន្រ្តីជំុនាញណានោះឡើយ ហើយគេតែងតែស្រែកក្តែងៗថាសមត្ថនៅខេត្ត ស្ទឹងត្រែងគ្មានសមត្ថកិច្ចណាហ៊ានជាមួយនិងរូបគេទេ។ ព្រោះជាឈ្មួញដុះស្លែប្រកបអាជីកម្មរកសុីបទល្មើសធនធានធម្មជាតិនេះជាច្រើនឆ្នាំមកហើយហេតុនេះហើយទើបគេមិនខ្លាចសមត្ថិកិច្ចណាម្នាក់នោះទេបើមិនដូច្នេះទេឈ្មួញខាងលើនេះក៏មិនអាចដឹកជញ្ជូនបទល្មើសទាំងនេះឆ្លងដែនដល់ប្រទេសវៀតណាម បានដោយរលូនដែរ៕