ពិធីប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ចូលកាន់មុខតំណែងនាយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ........
(បន្ទាយមានជ័យ)
រសៀលថ្ងៃទី២០ ខែឆ្នូ ឆ្នាំ២០១៩ វេលាម៉ោង២ និង៣០នាទី លោកឧត្តមសេនីយ៍ត្រី អុី ចំរើន ផ្លាស់ពីច្រកទ្វារអន្តរជាតិអូយ៉ាដាវ មកទទួលភារកិច្ចជានាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ជំនួសលោកវេសេនីយ៍ឯក ខឹម ចិត្រា ឲ្យទៅកាន់មុខតំណែងជានាយប៉ុស្តឹ៍៍ច្រកទ្វារអន្តរអូរយ៉ាដាវវិញ។
កម្មពិធីនេះធ្វើឡើងនៅក្នុងបរិវេណស្នាក់ការនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប់ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ កម្មពិធីផ្ទេរភារកិច្ច និងប្រកាសទទួលកានតំណែងថ្មី ក្រោមអធិបតេយ្យភាព នាយឧត្តម ឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងនៃអគ្គដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។ ក្នុងកម្មពិធីនេះផងដែរ។ គេសង្កេតឃើញថា មានការអញ្ជើងចូលរួមពីសំណាក់ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងកំលាំងនគរបាលគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានព្រមទាំងមានការចូលរួមពីកងកំលាងរបស់ភាគីថៃនៃច្រកខ្លងឡឹក ស្រុកអារញ្ញផងដែរ។
ក្នុងកម្មវិធីនេះលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានប្តេជ្ញាចិត្តថា និងខិតខំគោរពឲ្យបានខ្ជាប់ខ្ជួនចំពោះរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងរក្សាទំនាក់ទំនងល្អរវាងស្ថាប័នពាក់ព័ន្ធទាំងអាជ្ញាធរក្នុងមូលដ្ឋាន និងរក្សាទំនាក់ទំនងល្អរវាងភាគីថៃជាមិត្ត បង្កើនចំណេះដឹងថ្មីៗ ដើម្បីអោយស្របតាមកាងារវិវត្តន៍របស់ក្រសួង រក្សាសមត្ថិផលដែលខំកសាងសំរេចកន្លងមក ព្រមទាំងបង្កើនចំណេះដឹងថ្មីៗទៀត។ ដើម្បីអភិវឌ្ឍន៍អង្គភាព និងប្រទេសជាតិ បង្កើនចំណេះដឹង ធ្វើការអប់រំ នៃការឆ្លងដែនឲ្យពលរដ្ឋ និងអាជីវករ ដែលមានទីលំនៅជាប់ព្រំដែនអោយបានយល់ដឹងអំពីច្បាប់របស់ប្រទេសជិតខាងឲ្យបានល្អប្រសើរបន្ថែមទៀត៕