សមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកត្រពាំងប្រាសាទបើកដៃឲ្យមានឡដុតធ្យូងខុសច្បាប់តាមតែអំពើចិត្ត.......
(ខេត្តឧត្ដរមានជ័យ)
មន្ត្រីបរិស្ថានដែលមានស្នាក់ការនៅក្នុងស្រក ត្រពាំងប្រាសាទ បើកដៃឲ្យមានបទល្មើសព្រៃឈើដែលកើតឡើងយ៉ាងពេញបន្ទុកស្ថិតនៅក្នុងដែលខ្លួនគ្រប់គ្រងនិងមានការកាប់បំផ្លាញនិងដឹកជញ្ជូនឈើតាមតែអំពើចិត្ត។សេចក្ដីរាយការណ៍បានឲ្យដឹងដែរថាមាន ឡធ្យូងជាច្រើនកន្លែងរីកដូចផ្សិតស្ថិតក្នុងភូមិ អូសោមឃុំ ត្រពាំងប្រាសាទស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យកំពុងតែធ្វើសកម្មភាពដុតបានដោយសេរី។
សេចក្ដីរាយការណ៍បន្តទៀតថាក្រុមអ្នកដុតឡធ្យូងទាំងនោះបានកាប់ព្រៃឈើចេញពីទឹកដីខេត្តព្រះវិហារនិងមួយចំនួនទៀតកាប់ក្នុងទឹកដីស្រុកត្រពាំងប្រាសាទរួចហើយដឹកជញ្ជូនយកមកផលិតនៅក្នុងទីតាំងខាងលើរួចហើយបន្តលក់និងចាយនៅឯប្រទេសថៃនិងប្រទេសវៀតណាម។សេចក្ដីរាយការណ៍បញ្ជាក់ទៀតថាក្រុមអ្នកដុតធ្យូងទាំងនោះគឺមានឈ្មួញធំៗនៅពីក្រោយខ្នងសម្រាប់ដាក់ប្រាក់ដើម្បីឲ្យផលិតធ្យូងទាំងនោះយកមកលក់ឲ្យខ្លួនរួចហើយនឹងដាក់បន្តយកទៅចែកចាយទៅប្រទេសថៃនិងប្រទេសយួនបានដោយសេរី។
ប្រភពពីប្រជាពលរដ្ឋមូលដ្ឋាននៅក្នុងភូមិអូរសោម ឃុំ ត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យបានឲ្យដឹងដែរថាមន្ត្រីបរិស្ថាន ដែលមានស្នាក់ការនៅក្នុងស្រុកត្រពាំងប្រាសាទ គឺជាមេក្លោងក្នុងការបើកដៃឱ្យមានការកាប់ព្រៃឈើ ដើម្បីយកមកផលិតធ្វើជាធ្យូង លើសពីនេះទៅទៀតគឺបើកដៃឲ្យមានបទល្មើស ព្រៃឈើកើតឡើងគ្រាប់រូបភាព ស្ថិតនៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន។លោក ភួង លីណាប្រធានមន្ទីរបរិស្ថាន ខេត្តឧត្ដរមានជ័យនិងលោក ហោ លឹម ប្រធានស្នាក់ការ បរិស្ថានស្រុកត្រពាំងប្រាសាទ បានរក្សាភាពស្ងៀមស្ងាត់និងពុំមានចំណាត់ការទប់ស្កាត់អ្វីទាល់តែសោះ? ដោយគេសង្ស័យថាក្រុមឈ្មួញទាំងនោះបានបែងចែកផលប្រយោជន៍អោយហើយទៅលោកទាំងពីអស់ទៅហើយទើបមិនបង្ក្រាប៕
ពាក់ព័ន្ធបញ្ហាខាងលើអង្គភាពគេហទំព័រ រស្មី ជាយដែន យើងមិនអាចសុំការបំភ្លឺពីលោក ភួង លីណា ប្រធានមន្ទីរបរិស្ថាន ខេត្តឧត្តរមានជ័យ និងលោក ហោ លឹម ប្រធានស្នាក់ការ បរិស្ថាន ស្រុកត្រពាំងប្រាសាទបាននោះទេ ព្រោះមិនមានលេខទំនាក់ទំនងអង្គភាពយើង និងរង់ចាំការបកស្រាយបំភ្លឺពីលោកទាំងពីររៀងរាល់ម៉ោងធ្វើការ៕