ប្រធានសមាគម អភិវឌ្ឍន៍អតីតយុទ្ធជនកម្ពុជាសម្រេចចិត្តដកតំណែងលោក ទឹម សារ៉ូ និងលោក ហាយ ណាំហេង ចេញដោយសារធ្វើការងារប្រាសចាកពីក្រមសីលធម៌របស់......
(ខេត្តសៀមរាប)
យោងតាមលិខិតរបស់សមាគម អភិវឌ្ឍន៍អតីតយុវជនកម្ពុជា បានសម្រេចចិត្តបញ្ឈប់និងដកហូតតួនាទីរបស់លោក ទឹម សារ៉ូ ដែលជាអ្នកតំណាងឲ្យ សាខាខេត្តសៀមរាបនិងលោក ហាយ ណាំ ហេង ដែលមានតួនាទីក្នុងការរៀបចំដីធ្លីទំនាក់ទំនងវិនិយោគគិនអង្គការជាតិនិងអន្តរជាតិគឺគិតចាប់ពីមានក្នុងសេចក្ដីប្រកាសខាងក្រោមនេះ។
សូមបញ្ជាក់ផងដែរថាបើតាមប្រភពពីប្រធានសមាគមអភិវឌ្ឍន៍អតីតយុទ្ធជនកម្ពុជាក៏ដូចជាបុគ្គលិកធ្វើការនៅក្នុងសមាគមជាច្រើននិងប្រភពខាងក្រៅជាច្រើនទៀតបានអះអាងថាលោកទឹមសារ៉ូនិងលោក ហាយ ណាំហេង ដែលអ្នកទាំងពីរនាក់នេះកន្លងមកបានធ្វើការប្រាសចាកខុសពីលក្ខន្តិកៈរបស់សមាគមជាច្រើនលើកច្រើនសារមកហើយ។
ដូច្នេះហើយទើបប្រធានសមាគមអតីតអភិវឌ្ឍយុទ្ធជនកម្ពុជាបានធ្វើសេចក្ដីប្រកាសជាសាធារណៈឲ្យបានជ្រាបថាលោក ទឹម សារ៉ូ នឹងលោក ហាយ ណាំហេង គឺត្រូវបានប្រធានសមាគមខាងលើធ្វើការដកតំណែងនិងបញ្ឈប់អោយធ្វើសកម្មភាពគ្រប់បែបយ៉ាងនៅក្នុងសមាគម។ករណីដូចបានជម្រាបខាងលើនេះហើយប្រសិនបើបុគ្គលទាំងពីរនាក់នេះនៅតែបន្តយកឈ្មោះសមាគមទៅប្រើប្រាស់តាមសាធារណៈទៀតនោះគឺប្រធានសមាគមអតីតអភិវឌ្ឍយុទ្ធជនកម្ពុជាមិនទទួលខុសត្រូវនោះឡើយ៕ រឿងខាងលើនេះនៅមានវគ្គបន្ត។