ព្រៃផ្សៃមែន...ប្រទះឃើញសាកសពស្ដ្រីដ៏ស្រស់ស្អាតម្នាក់ជាគ្រូបង្រៀនត្រូវជនមិនស្គាល់មុខរំលោភហើយសម្លាប់នៅពេលចេញពីសាលា......
(ខេត្តបាត់ដំបង)
ល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៥និង២៥ នាទី ស្ត្រីជាគ្រូបង្រៀនក្នុងសាលាបឋមសិក្សានៅក្នុងស្រុកសំឡូតត្រូវបានឃាតកសម្លាប់យ៉ាងព្រៃផ្សៃបំផុត សង្ស័យករណីរំលោភសម្លាប់ ខណៈដែលអ្នកគ្រូរូបនេះជិះម៉ូតូចេញពីបង្រៀនសិស្សក្នុងដំណើរវិលត្រឡប់ទៅលំនៅដ្ឋាន។ ហេតុការណ៍អំពើឃាតកម្មដ៏ឃោរឃៅនេះ ត្រូវត្រូវបានគេប្រទះឃើញសព ត្រង់ចំណុចចម្ការចន្ទី ស្ថិតក្នុងភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដោយសភាពសពរបស់ស្ត្រីរងគ្រោះគឺដេកផ្កាប់មុខនៅក្នុងព្រៃ ដោដោយនៅក្បែរទីតាំងកើតហេតុនោះ គេសង្កេតឃើញថា ទាំងម៉ូតូឌ្រីមដែលអ្នកគ្រូជិះចេញពីសាលា ក៏ដូចជាទូរសព្ទដៃ គឺនៅទំាងអស់ ដោយមិនមានការបាត់បង់នោះឡើយ។
យោងតាមសេចក្តីជូនដំណឹងរបស់ការិយាល័យអប់រំ យុវជន និងកីឡាស្រុកសំឡូត ទៅកាន់មន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង បានបញ្ជាក់ថា ស្ត្រីរងគ្រោះឈ្មោះ អ៊ូច ចាន់ថា អាយុ២៩ឆ្នាំ រស់នៅភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ជាគ្រូបឋមសិក្សាសាលាអំពិលលើ បានបាត់ខ្លួននៅចន្លោះម៉ោង ១១ និង ៣០ នាទី ទៅម៉ោង ១២ ថ្ងៃត្រង់ ពេលដែលអ្នកគ្រូចេញពីសាលា។ សេចក្តីជូនដំណឹងបានបញ្ជាក់បន្ថែមថា សពត្រូវបានគេប្រទះឃើញនៅវេលាម៉ោង ៥ និង ២៥ នាទី ល្ងាចថ្ងៃដដែល ក្នុងភូមិសាស្ត្រខាងលើ ដែលមានចម្ងាយប្រមាណ ២០០ ម៉ែត្រ ពីផ្លូវ ដែលការវិនិច្ឆ័យបឋម អាចជារឿងគំនុំ ព្រោះបើគេពិនិត្យមើលពីខាងក្រៅ សពមានស្លាកស្នាមវាយតប់ជាច្រើនកន្លែង មុននឹងឃាតកសម្លាប់ រីឯសម្ភារៈមួយចំនួនរបស់សព ក៏មិនមានការបាត់បង់នោះឡើយ។
គួរបញ្ជាក់ថា! ស្ត្រីរងគ្រោះ ដែលមានសម្ផស្សស្រស់ស្អាតនេះ មានស្វាមី និងមានកូនស្រីមួយ ដោយក្ដោយក្រោយពីប្រទះឃើញសពនេះ សមត្ថកិច្ចបានដេកយាមជាបណ្ដោះអាសន្ន ដោយសារតែនៅព្រឹកថ្ងៃទី១៧ នេះ ទើបក្រុមការងារ នៃការិយាល័យបច្ចេកទេស និង កោសល្យវិច័យចុះទៅពិនិត្យស្លាកស្នាម ដើម្បីវិភាគឲ្យដឹងថា! ជាករណីឃាតកម្មដោយគំនុំ ឬក៏ពាក់ព័ន្ធនឹងករណីរំលោភ សម្លាប់ ងាយងាយស្រួលក្នុងការស្វែងរកឃាតកម្ម បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕