ទីតាំងចែកចាយស្រាក្រហមក្លែងក្លាយដុះស្លែមួយកន្លែងត្រូវសមត្ថកិច្ចក្រសួងមហាផ្ទៃចុះបង្ក្រាបនៅក្រុងប៉ោយប៉ែត…......
(ក្រុងប៉ោយប៉ែត)
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៣/៣០នាទីរសៀលទីតាំងចែកចាយស្រាក្រហមដ៏ធំមួយកន្លែងត្រូវសមត្ថកិច្ចក្រសួងមហាផ្ទៃចុះបង្ក្រាប។ ក្នុងប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង រងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចកម្មសិទ្ធិបញ្ញាក្រសួងមហាផ្ទៃនិងលោកឧត្តមសេនីយ៍ត្រី ចាប សុផារឹទ្ធ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ។ សម្របសម្រួលនិតិវិធីដោយលោក មាស ចាន់ពិសិដ្ឋ ព្រះរាជាអាជ្ញារអមសាលាដំបូងខេត្ត។ ក្នុងនោះការចូលរួមសហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែតផងដែរ។
ការឆ្មក់ចុះបង្ក្រាប ក៏បានដកហូតស្រាក្រហម88ចំនួន ១៣២កេះ ស្មើ១៥៨៤ដប: ផលិតផលវេចខ្ចប់ស្រាក្រហមក្លែងបន្លំម៉ាកសញ្ញាPenfolds Bin 2 Bin707 Bin 128 Bin407Bin389 ស្រាបានចំនួន២៤៨កេះ ស្មើនិង១៩៨៨ដប: សំបកប្រអប់ ៩៣ដុំ ស្មើ៩៣០សន្លឹក: ស្ទីុឃើរ៥២ដុំ ស្មើ៥២០០សន្លឹក សំបកកេស៤០០ដុំស្មើ១០០០០ក្លែងក្លាយ (កម្មសិទ្ធិបញ្ញា)។ បច្ចុប្បន្ន៖ វត្ថុតាងទាំងអស់ត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកដើម្បីចាត់ការតាមនីតិវិធី៕