ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឆេះផ្ទះអស់មួយខ្នងខាតទ្រព្យសម្បត្តិអស់មួយចំនួនធំ.....
Tue,26 November 2019 (Time 09:25 AM)
ដោយ ៖ លោក ថុង ផាន់ណា (ចំនួនអ្នកអាន: 674នាក់)


(ខេត្តបាត់ដំបង)

ថ្ងៃអង្គារ ១៥រោជខែកត្តិកឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវេលាម៉ោង២២ និង៤០នាទី ក្រុមទី២៤ ភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល មានករណីអគ្គិភ័យបង្កមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់។ ធ្វើឲ្យឆេះផ្ទះអស់ចំនួន០១ខ្នង ជនរងគ្រោះមានឈ្មោះ សោម វ៉ាន់ដេត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ព្យញ្ជនះកម្មៈផ្ទះតម្កល់ទំហំ៦មx៧ម ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ  ខូចខាតទាំងស្រុងៈ ម៉ូតូ ០២គ្រឿង -គោយន្តកន្ត្រៃ០១គ្រឿង -អង្ករ១០ការ៉ុង -ទូទឹកកក១គ្រឿង -ទូខោអាវ០៣.  -ទូកញ្ចក់០១ -ទូឈើ៣.  -ប្រាក់ខ្មែរ ១,១០០,០០០៛ -ខ្សែកមាស ១តម្លឹង ១ជី. សរុបជាទឹកប្រាក់(លុយខ្មែរ២,៦០០,០០០៛ , លុយបាត៧៨.៨០០បាត,លុយដុល្លារ ៤៤១០ដុល្លារ ) ក្នុងហេតុការនោះពុំមានរងរបួសដល់មនុស្សឡើយ។
មូលហេតុៈ(មិនទាន់ដឹង)ភ្លាមៗនោះកំម្លាំងនគរបាលបាលខេត្តបាត់ដំបងបានចេញរថយន្តពន្លត់អគ្គិភ័យ ០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន។ ក្នុងករណីអគ្គីភ័យឆាប់ឆេះនេះ បច្ចុប្បន្ន៖ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3106 នាក់
ម្សិលមិញ :
3723 នាក់
សប្តាហ៍នេះ :
54702 នាក់
ខែនេះ :
278908 នាក់
3 ខែនេះ :
653134 នាក់
សរុប :
13936979 នាក់