ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឃាត់ខ្លួនបុរស 02នាក់ដោយសារតែ.......
Sat,02 November 2019 (Time 11:55 AM)
ដោយ ៖ លោក រ៉ម សាវ័ន្ត (ចំនួនអ្នកអាន: 826នាក់)


(បាត់ដំបង)

នៅថ្ងៃទី០១ ខែវិច្ឆិការ ឆ្នាំ២០១៩ វេលាម៉ោង ១៤ៈ៣០នាទី អនុវត្តតាមមតិណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាមតិដឹកនាំរបស់ លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន ។

នៅចំណុចក្រុម២២ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កំលាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានធ្វេីការ បង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនជន សង្ស័យ ០២នាក់មានឈ្មោះដូចខាងក្រោមៈ

១- ឈ្មោះ កុយ ហេងលី ហៅ ហេង ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅ កន្លែងកេីតហេតុខាងលេី (ម្ចាស់ថ្នាំញៀន) ២-ឈ្មោះ កេន អក្ខរា ហៅ មករា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង (បក្សពួក) ។ វត្ថុតាងៈ ថ្នាំញៀនម៉ាទឹកកក (Ice) ចំនួន ០៣ថង់ , ទូរស័ព្ទដៃ ចំនួន ០១គ្រឿង និងកាបូបសំរាប់ដាក់លុយចំនួន ០១ ។

ដោយមានការអនុញ្ញាតពីលោក នួន សាន ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កំលាំងយេីង បានបន្តសហការជាមួយកំលាំងប៉ុស្តិ៍រដ្ឋបាលវត្តគរ បន្តធ្វេីការឆែកឆេលំនៅដ្ឋានរបស់ជនសង្ស័យ រកឃេីញវត្ថុតាងដូចខាងក្រោមៈ-ថ្នាំញៀនម៉ាទឹកកក ចំនួន ០៤ថង់-កូនជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនលក់ ចំនួន ០១-ថង់ប្លាស្ទិកសំរាប់រំលែកច្រកថ្នាំញៀនលក់​ និងសំភារៈសំរាប់ប្រេីប្រាស់ថ្នាំញៀន មួយចំនួន ។ សរុបៈ ថ្នាំញៀនម៉ាទឹកកក ចំនួន ០៧ថង់ ទម្ងន់ ២២០,៥៩ក្រាម ទាំងសំបក ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3094 នាក់
ម្សិលមិញ :
3723 នាក់
សប្តាហ៍នេះ :
54690 នាក់
ខែនេះ :
278896 នាក់
3 ខែនេះ :
653122 នាក់
សរុប :
13936967 នាក់