ល្បែងសុីសងរបស់លោក ម៉េង អាចជាឆ្នាំងបាយរបស់សមត្ថកិច្ចនៅក្នុងក្រុងប៉ោយប៉ែត ទើបមិនបង្រ្កាប.......
( ក្រុងប៉ោយប៉ែត )
ទីតាំងល្បែងស៊ីសងមួយកន្លែងស្ថិតនៅក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នៅខាងក្រោយសាលាបឋមសិក្សាសុខសាន្ត ចំងាយប្រហែល 50 ម៉ែត្រ កំពុងបើកលេងយ៉ាងរំភើយ ដោយគ្មានការបង្ក្រាបពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធនោះឡើយ បើតាមប្រភពបានប្រាប់អង្គភាពគេហទំព័ររស្មីជាយដែនយើងឲ្យដឹងថាទីតាំងមួយនេះម្ចាស់ភាគហ៊ុនមានឈ្មោះ ម៉េង (អតីតជាប៉េអិម) លោក ជាង ហៅគុជ និងម្ចាស់ផ្ទះមានឈ្មោះ ញ៉ក់ បានបើកលេងអស់រយៈពេលរាប់ខែមកហើយ បច្ចុប្បន្ន ៖ នេះគឺនៅដំណើរការជាធម្មតាហើយក៏មានក្រុមអ្នកញៀនល្បែងចូលទៅលេងជាច្រើនកុះករ និងមានការចាក់ភ្នាល់ជាលុយក្នុងមួយក្តាៗរាប់ពាន់រាប់លានរៀលផងដែរ ។
តាមប្រភពពីប្រជាពលរដ្ឋដែលស្អប់ខ្ពើមល្បែងសុីសង បានលួចបង្ហើបឲ្យដឹងថា ក្រុមអ្នកញៀនល្បែងតែងតែចេញចូលទៅលេងថែមទាំងហោកាញ់ជ្រាវខ្លាំងៗមិនក្រេងចិត្តពលរដ្ឋតស់នៅជិតទីតាំងខាងលើឡើយ ហើយម្យ៉ាងវិញទៀតវាបានបង្កឲ្យមានភាពអសន្តិសុខ ក្នុងមូលដ្ឋានតែមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ច ចុះបង្ក្រាបឡើយ ហាក់បីដូចជាធ្វើមើលមិនឃើញឬក៏ត្រូវ ថ្នាំ សណ្ដំ របស់ម្ចាស់បនល្បែងនោះហើយមើលទៅទើបមិនហ៊ានបង្ក្រាប ។
ពលរដ្ឋក្នុងមូលដ្ឋានកំពុងព្រួយបារម្មណ៍ ចំពោះទ្រព្យសម្បត្តិ សុខសុវត្ថិភាព របស់ពួកគាត់ ហើយក្នុងនោះផងដែរ ពលរដ្ឋបានទទូចស្នើសុំដល់ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មេត្តាជួយចុះទៅពិនិត្យ ឬចាត់វិធានការទៅលើទីតាំងល្បែងស៊ីសង(បៀ អាប៉ោង) មួយនេះផងទាន ដើម្បីកាត់បន្ថយបទល្មើសក្នុងមូលដ្ឋាន ហើយក៏ដើម្បី សន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិផងដែរ ។
គួររំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទមិនត្រូវមានការយោគយល់ឡើយ ។ ដើម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្តិភាព ៩ ចំណុចជូនប្រជាពលរដ្ឋ ។
ពាក់ព័ន្ធបញ្ហានេះផងដែរមហាជននឹងរង់ចាំមើលថា តើលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហ៊ានបង្ក្រាបទីតាំងល្បែងនេះដែរឬទេ ៕