ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
សម្ដេចតេជោ ហ៊ុន សែន ប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សដែលទទួលសបាននិទ្ទេស........
Mon,07 October 2019 (Time 09:26 PM)
ដោយ ៖ រស្មីជាយជែន (ចំនួនអ្នកអាន: 591នាក់)


ព្រឹកថ្ងៃទី ៧ តុលា ២០១៩ បន្ទាប់ពីពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូមកពីសាលារដ្ឋ និងសាលាឯកជន មន្រ្តីក្រសួងអប់រំ អាជ្ញាធរខេត្ត និងក្មួយៗ ចៅៗសិស្សានុសិស្សដែលបានប្រឡងជាប់ទទួលបាននិទ្ទេស (A) ចំនួន៤៤៣ នាក់រួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសប្រគល់រង្វាន់លើកទឹកចិត្តដោយផ្ទាល់ដល់ក្មួយៗនិងចៅៗក្នុង១ខេត្តចែកផ្ទាល់បាន៧នាក់ នៅក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែងបំផុត។ ដោយសារចំនួនអ្នកទទួលច្រើនពេក សម្តេចតេជោ បានសុំការយោគយល់ និងអធ្យាស្រ័យពីក្មួយៗដែលមិនបានថតរូបអនុស្សាវរីយ៍បានគ្រប់គ្នា ។ ចំពោះរង្វាន់លើកទឹកចិត្តដល់កូនក្មួយនិងចៅៗដែលទទួលបាននិទ្ទេស (A) ទាំង៤៤៣នាក់ គឺក្នុងម្នាក់ៗទទួលបានថវិកា ២លានរៀល, សៀវភៅអប់រំទូន្មាន២ក្បាល (សៀវភៅ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង) , iPad ម្នាក់មួយគ្រឿង ដែលជាអំណោយរបស់ក្រុម ហ៊ុន ជីប ម៉ុង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវយក ពីប្រទេសហូឡង់មកវិញ) ចំនួន១ និងប្រាក់កាក់មាស ដែលជាព្រះរាជអំណោយរបស់ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងម្នាក់ទទួលបាន១ផងដែរ ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកទឹកចិត្តក្មួយៗ និងចៅៗទាំងអស់អោយខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត ដើម្បីសម្រេចបំណង និងទទួលជោគជ័យសម្រាប់អនាគតទៅមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2429 នាក់
ម្សិលមិញ :
16534 នាក់
សប្តាហ៍នេះ :
41667 នាក់
ខែនេះ :
304249 នាក់
3 ខែនេះ :
668458 នាក់
សរុប :
13971817 នាក់