មន្ត្រីយោធាថ្នាក់វរៈសេនីយ៍រហូតថ្នាក់ឧត្តសេនីយ៍ទោចំនួន៣រូបពិតជាហ៊ានមែនដោយផ្គើនអនុសាស្ត្រប្រមុខរាជរដ្ឋាភិបាល
ខេត្តព្រះវិហារ÷ មានសេចក្តីរាយការណ៍ពីភូមិកំពេញឃុំយាងស្រុកជាំក្សាន្តនៅថ្ងៃទី៧ខែតុលាឆ្នាំ២០១៩នេះថាដីគំរោងអភិវឌ្ឍន៍គ្រួសារយោធាកងពលធំអន្តរាមន៍លេខ៣ ចំនួន៥៨០ ហិចតា ស្ថិតនៅភូមិឃុំខាងលើត្រូវបានឈូសឆាយរំលោភបំពា ន យកស្ទើរគ្មានសល់ដើម្បីធ្វើកម្មសិទ្ធបុគ្គលនិងលក់ទៅអោយឈ្មួញ ពីសំណាក់អ្នកមានអំណាចចំនួន៣នាក់។
ទី១លោកឧត្តមសេនីយ៍ទោផុន សុម៉ាលី(ហៅរើន)មានតួនាទីបញ្ជារការរងកងពលធំលេខ៣។
ទី២លោកវរៈសេនីយ៍ទោ ម៉ៅ សុីណាត(ហៅក្តាម)តួនាទីនាយការិយាល័យអភិវឌ្ឍន៍កងពលតូចលេខ៨។
ទី៣ឈ្មោះ ភាន់ មន្ត្រីយោធាបំរើការកងពលធំលេខ៣។
ដោយមិនខ្លាចញញើតអនុសាស្ត្រសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឡើយ។ សម្តេចធ្លាប់ព្រមានកាលពីថ្ងៃទី២ខែសីហាឆ្នាំ ២០១៩ នាពេលកន្លងទៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថានិងដកហូតបុណ្យសក្តិនិងបង្កកទ្រព្យសម្បត្តិមន្រ្តីរឺកងកម្លាំងប្រដាប់អាវុធណាយកតួនាទីទៅប្រព្រឹត្តអំពើពុករលួយកឹបកេងទ្រព្យសម្បត្តិរដ្ឋ កាប់បំផ្លាញព្រៃឈើរំលោភយកដីរដ្ឋមកធ្វើទ្រព្យសម្បត្តិផ្ទាលខ្លួន។
គួរំលឹកថាដីចំនួន៥៨០ហិចតានេះត្រូវបានស្នើរសុំថ្នាក់លើដើម្បីរៀបចំសាងសង់ផ្ទះគំរូនអោយគរបាលការពារព្រំដែលតែក្រោយ មកដីនោះបានកាន់មកអោយយោធាកងពលធំលេខ៣គ្រប់ គ្រង វិញម្តងសម្រាបអភិវឌ្ឍគ្រួសារកងទ័ព តែមិននឹកស្មានដល់ថាដីខាងលើនោះមិនទាន់ចាត់ចែងអោយគ្រួសារកងទ័ពផងត្រូវជនឱកាសនិយម(យោធា៣រូបឈ្មោះខាង លើ)ប្រើ អំណាចលេបត្របាក់យកដោយមិនខ្លាចច្បាប់ដូចច្នេះសោះ។
ជុំវិញការចោទប្រកាន់ខាងលើលោកឧត្តមសេនីយ៍ទោផុនសុម៉ាលី(ហៅរើន)មេបញ្ជារការរងកងពលធំលេខ៣ បានអោយក្រុមការយើងដឹងតាមទូរសព្ទថាលោកមិនបានរំលោភយកដីអ្នកណាឡើយហើយក៏មិនមានដីច្រើនរាប់រយហិចតាដែរដីដែលលោកឈូសឆាយតែជាង៥០ហិចតាប៉ុណ្ណោះនិងមានឈ្មោះកូនចៅលោកជាង១០នាក់ដែលត្រូវទទួលរបប។
ចំណែកលោកវរៈសេនីយ៍ទោ ម៉ៅ សុីណាត(ហៅក្តាម)នាយ ការិយាល័យអភិវឌ្ឍន៍កងពលតូចលេខ៨ និង ឈ្មោះភាន់មន្ត្រីយោធាកងពលធំលេខ៣ភ្នាក់ងារយើងមិនអាចសុំការបំភ្លឺបានទេដោយទូរសព្ទខលអត់ចូល៕