ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
លោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ កំពុងល្បីល្បាញខាងពុករលួយ
Sat,05 October 2019 (Time 12:56 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 668នាក់)


កំពង់ស្ពឺ÷ ទោះបីជាមានព័ត៌ក្នុងស្រុកជាច្រើនតែងតែធ្វើការចុះផ្សាយពីភាពមិនប្រក្រតីរបស់លោក ឈួន ហៃ យ៉ាងណា ក៏ដោយ គេសង្កេតឃើញថា លោក គុណ ញឹម អគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ព្រមទាំងលោក អូន ព័ន្ធមុនីរ័ត្ន  ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មិនទាន់ឃើញមានចំណាត់ការក្តៅតាមបែប (វះកាត់) ឲ្យស្របតាមការដឹកនាំរបស់រាជរដ្ឋាភិបាលឡើយ។

លុះដល់ពេលថ្មីៗនេះ តាមប្រភពព័ត៌មកពីខេត្តកំពង់ស្ពឺ មួយចំនួនបានឲ្យដឹងបន្ថែមទៀតថា ដោយសារចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានសាខាគយខេត្តកំពង់ស្ពឺ ទើបលោក ឈួន ហៃ បានប្រើគ្រប់វិធីសាស្រ្តដើម្បីប្រមូលលុយស្រង់ដើមយ៉ាងតក់ក្រហល់ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

ប្រភពដែលស្និទ្ធនឹងលោក ឈួន ហៃ បានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាប្រធានសាខាគយខេត្តកំពង់ស្ពឺ រួចមកគឺលោក ឈួន ហៃ មិនដែលចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់ឆ្លងកាត់មុខស្នាក់ការសាខាគយខេត្តកំពង់ស្ពឺ នោះទេ។ ផ្ទុយទៅវិញកុងត្រូលជជុះនៅមុខស្នាក់ការសាខាគយខេត្តកំពង់ស្ពឺ ត្រូវបានបង្កើតឡើងដើម្បីគាបយកលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញ ហើយទោះបីឈ្មួញដឹកជញ្ជូនទំនិញស្របច្បាប់បង់ពន្ធត្រឹមត្រូវក៏ជៀសមិនផុតពីបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីគយប្រចាំកុងត្រូលជជុះនោះទេ។

បញ្ហានេះជារឿងដែលលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងតទៅទៀតឡើយ ព្រោះកន្លងមកលោក ឱម យ៉ិនទៀង ធ្លាប់ប្ដេជ្ញាយ៉ាងច្បាស់លាស់ក្នុងការលុបបំបាត់អំពើពុករលួយនៅតាមដងផ្លូវប្រកបដោយប្រសិទ្ធភាព។

ជាក់ស្ដែងមួយរយៈកន្លងទៅនេះលោក ឈួន ហៃ និងបក្ខពួកបង្កើតកុងត្រូលជជុះនៅខាងមុខស្នាក់ការសាខាគយខេត្តកំពង់ស្ពឺ តែម្ដងដើម្បីគាបយកលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកំពង់ស្ពឺ។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងទៀតថា ក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ឆ្លងកាត់ខេត្តកំពង់ស្ពឺ ជាប្រភពចំណូលដ៏ធំរបស់លោក ឈួន ហៃ និងបក្ខពួក ព្រោះលោក ឈួន ហៃ មិនដែលបង្ក្រាបក្រុមឈ្មួញទាំងនោះទេ ដោយសារខ្លាចបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួន។

ជុំវិញរឿងរ៉ាងខាងលើ សារព័ត៌មាន យើងបានស្វែងរកលេខទូរស័ព្ទដើម្បីសុំការបំភ្លឺពីលោក ឈួន ហៃ ផងដែរ តែរកមិនបាននោះទេ ។ ដូច្នេះអង្គភាពយើងសង្ឃឹមថា និងមានការបកស្រាយពីលោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពុងស្ពឺ ឆាប់ៗនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
748 នាក់
ម្សិលមិញ :
2871 នាក់
សប្តាហ៍នេះ :
39134 នាក់
ខែនេះ :
303145 នាក់
3 ខែនេះ :
653203 នាក់
សរុប :
13973007 នាក់