តើធ្វើពុតជាស្លាប់មែនទេលោក ឈាង វុន : កម្មការនីម្នាក់បានស្លាប់ ពេលសង្រ្គោះក្នុងមន្ទីរ សុខ លាភ តើខ្ជិលធ្វើការមែនទេ?
រាជធានីភ្នំពេញ៖ កម្មការីនីរោងចក្រកាត់ដេរហៃ តាន់អេចប៊ី(ខេមបូឌា)ឯ.កម្នាក់ ពេលកំពុងតែធ្វើការសុខៗស្រាប់តែដួលសន្លប់ ហើយ ត្រូវបានក្រុមហ៊ុន ដឹកយកទៅសង្គ្រោះនៅមន្ទីរសម្រាកព្យាបាលសុខលាភទួលសង្កែ ដែលជាដៃគូសហការជាមួយប.ស.ស ហើយ បានដាច់ខ្យល់ស្លាប់ បាត់បង់ជីវីត ចោលប្តីនិងកូនស្រីដែលមានអាយុប្រមាណជិតមួយខួប។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ប្រមាណ៩និង៣៥នាទីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ ២០១៩ នៅមន្ទីរសម្រាកព្យាបាលសុខលាភ ដែលស្ថិតនៅក្នុងភូមិ បាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។
ជនរងគ្រោះ ដែលស្លាប់ពេលកំពុងតែធ្វើការនេះឈ្មោះ ឈនចន្ធូហៅឆាយ អាយុ២៣ឆ្នាំ ជាកម្មការីនីកាត់ដេររោងចក្រកាត់ដេរហៃ តាន់អេចប៊ី(ខេមបូឌា)ឯ.ក មានលំនៅស្នាក់នៅផ្ទះជួល ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ និងមានស្រុកកំណើត ផ្ទះលេខ៧០ ភូមិព្រៃចំការខាងជើង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ។នារីរងគ្រោះ មានប្តីឈ្មោះ អិល ធុច អាយុ២៦ឆ្នាំ ជាអ្នករត់ម៉ូតូកង់៣ មានកូនស្រីអាយុប្រមាណ១០ខែ។
តាមព័ត៌មានពីកម្មកដូចគ្នា បានអោយដឹងថា នៅមុនពេលកើតហេតុ ខណះពេលដែលកម្មការីនីរូបនោះកំពុងតែ អង្អុយធ្វើការស្រាប់តែត្អូញប្រាប់អ្នកជិតខាងថា ឈឺក្បាល ។ភ្លាមនោះ កម្មាការីនីដូចគ្នា ក៍បានជួយធ្វើចលនា និងប្រុងដកសក់ស្រាប់តែកម្មាការីនីរូបក្រដាស់ ហើយ ក៍ដួលសន្លប់ ។
តាមព័ត៌មានអោយដឹងទៀតថា ភ្លាមៗ ត្រូវបានមិត្តរួមការងារ ជួយរិតនិងធ្វើចលនាសង្គ្រោះបឋមព្រមទាំងបីយកទៅដាក់បន្ទប់ពេទ្យ។ដោយសារតែស្ថានភាព អ្នកជំងឺធ្ងន់ធ្ងរ ក៍បានដឹកតាមម៉ូតូកង់៣ បញ្ជូនទៅកាន់មន្ទីរសម្រាកព្យាបាលសុខលាភ ដែលស្ថិតនៅក្បែរនោះ ហើយ ស្រាប់តែដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
អ្វី ដែលចាប់អារម្មណ៍ បន្ទាប់ពីកម្មការីនីនោះស្លាប់គេឃើញ ប្តី ក៍បានធ្វើដំណើរទៅដល់ហើយ យំអោមសពប្រពន្ធ យ៉ាងសោកសៅជាទីបំផុត។ទន្ទឹមនោះ បុរសជាប្តី ក៍បានស្តីបន្ទោស ក្រុមហ៊ុន ហេតុអ្វី ក៍បានដឹកប្រពន្ធរបស់ខ្លួន ទៅកាន់មន្ទីរពេទ្យ កាល់ម៉ែត ដែលជាមន្ទីរពេទ្យ ធំដើម្បីសង្គោះ។
បុរសជាប្តី ក៍បានទទួលសុំដល់ថ្នាក់ដឹកនាំ ក៍ដូចជាសមត្ថកិច្ចជួយរកពីមូលហេតុនៃការស្លាប់ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ប្រពន្ធរបស់ខ្លួនផងដែរ៕