ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អបអរសាទរពិធី បុណ្យ អុំទូក អកអំបុក បណ្តែតប្រទីប និង សំពះ ព្រះ ខែ
Tue,29 October 2019 (Time 03:09 PM)
ដោយ ៖ លោក ថុង ផាន់ណា (ចំនួនអ្នកអាន: 680នាក់)


(ខេត្តបន្ទាយមានជ័យ)

ឆ្នាំមុនមានប្រទីប២៤ចូលរួមលយ តែឆ្នាំនេះខុសពីឆ្នាំមុនដែលមានប្រទីបរហូតដល់ទៅចំនួន៣៩មកពីគ្រប់មន្ទីរអង្គភាពស្រុក ក្រុងបានចូលរួមលយនៅតាមដងស្ទឹងសិរីសោភ័ណ ដើម្បីអបអរសាទរក្នុងពិធីបុណ្យ អុំទូក អកអំបុក បណ្តែតប្រទីប និង សំពះ ព្រះ ខែ ស្ថិតតាមដងស្ទឹងសិរីសោភ័ណ ក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យប្រជាពលរដ្ឋមកចញលរួមទស្សនាកំសាន្តសប្បាយតាមចិត្ត។លោកអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យ ។ បានមានប្រសាសន៍ថា ក្នុងពិធីបុណ្យ អុំទូក អកអំបុក បណ្តែតប្រទីប និង សំពះ ព្រះ ខែនេះឆ្នាំនេះចាប់ផ្តើមនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩តទៅដែលមានរយៈពេល១០ថ្ងៃហើយប្រទីបដែលចូលរួមមាន៣៩ប្រទីប១រដ្ឋបាលសាលាខេត្ត២ស្នងការនគរបាលខេត្ត៣កងរាជអាវុធហត្ថ ៤តំបន់ប្រតិបត្តិការសឹករងខេត្ត ៥មន្ទីរសុខាភិបាល ៦មន្ទីររៀបចំដែនដី៧មន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថខេត្ត ៨មន្ទីរសាធារណៈការខេត្ត ៩មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត១០ មន្ទីរការងារបណ្តុះបណ្តាលខេត្ត១១ មន្ទីរធនធានទឹក ១២ សាខាធនាគារជាតិ១៣ មន្ទីរអប់រំខេត្ត ១៤មន្ទីរពាណិជ្ជកម្មខេត្ត ១៥មន្ទីរប្រៃសនីយ៍ខេត្ត១៦មន្ទីរវប្បធម៍ខេត្ត១៧ មន្ទីរធម្មការខេត្ត ១៨មន្ទីរសង្គមកិច្ចខេត្ត១៩មន្ទីរព៍ត័មានខេត្ត២០មន្ទីរទេសចរណ៍ខេត្ត ២១មន្ទីររ៉ែនិងថាមពលខេត្ត២២អគ្គីសនី១៩ ២៣មន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្ត២៤មន្ទីរឧស្សាហកម្មខេត្ត២៥មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា២៦ពន្ធនាគារខេត្ត២៧ មន្ទីរមុខងារសាធារណៈ២៨មន្ទីរផែនការខេត្ត២៩ មន្ទីរបរិស្ថានខេត្ត៣០ មន្ទីរកិច្ចការនារី ៣១រដ្ឋបាលក្រុងសិរីសោភ័ណ៣២រដ្ឋបាលស្រុកមង្គលបូរី៣៣ រដ្ឋបាលស្រុកព្រះនេត្រព្រះ៣៤ រដ្ឋបាលស្រុលភ្នំស្រុក៣៥រដ្ឋបាលស្រុកស្វាយចេក៣៦ រដ្ឋបាលស្រុកថ្មពួក៣៧ រដ្ឋបាលស្រុកអូជ្រៅ៣៨ រដ្ឋបាលស្រុកម៉ឡៃ ៣៩រដ្ឋបាលក្រុងប៉ោយប៉ែត ។ នៅពេលយប់ក៏មានប្រទីបរបស់ប្រជាពលរដ្ឋជាច្រើនពាន់នាក់បានយកប្រទីបរបស់ខ្លួនមកចូលរួមលយនៅដងស្ទឹងសិរីសោភ័ណនេះផងដែរ ។ ជាមួយគ្នានេះដែរក៏បាន អាជ្ញាធរ និង សមត្ថកិច្ច គ្រប់ ជាន់ថ្នាក់ ត្រូវបានយកចិត្តទុកដាក់ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ឲ្យបាន ល្អ ដើម្បី ប្រជាពលរដ្ឋ និង ទេសចរណ៍បានមកសប្បាយរីករាយ នៅក្នុង ពិធីបុណ្យនេះផងដែរ។ទន្ទឹមនឹងនេះដែរលោកអ៊ុំរាត្រីបានធ្វើការអំពាវនាវដល់បងប្អូនទាំងអស់ដែលបានមកទស្សនាពិធីបុណ្យ អុំទូក អកអំបុក បណ្តែតប្រទីប និង សំពះ ព្រះ ខែនេះពេលយប់នោះបើកបរត្រូវចេះគោរព ច្បាប់ ចរាចរណ៍ឲ្យបានគ្រប់គ្នាជាសវាងឲ្យផុតពីគ្រោះថ្នាក់ចរាចរណ៍ដើម្បីសេចក្តីសុខគ្រប់ៗគ្នា ។ លោកអ៊ុំរាត្រីក៏បានសូមជូនពរបងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តបន្ទាយមានជ័យឲ្យជួបនិងតែសេចក្តីសុខ សំណាងល្អ និង បាន សប្បាយរីករាយ នៅក្នុង ពិធីបុណ្យ អុំទូក អកអំបុក បណ្តែតប្រទីប និង សំពះ ព្រះ ខែឲ្យបានគ្រប់គ្នាផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4044 នាក់
ម្សិលមិញ :
3723 នាក់
សប្តាហ៍នេះ :
55640 នាក់
ខែនេះ :
279846 នាក់
3 ខែនេះ :
654072 នាក់
សរុប :
13937917 នាក់