ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនបុរសម្នាក់ពីបទរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូស៊ីដាច់).....
Sat,26 October 2019 (Time 03:44 PM)
ដោយ ៖ លោក ចាន់ ពុធ (ចំនួនអ្នកអាន: 771នាក់)


(បន្ទាយមានជ័យ)

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅវេលាម៉ោង ១៥ និង ៥៥នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះបង្ក្រាបករណី រំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូ) និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ។ ឈ្មោះ រឿន ឡង់ឌី ភេទ ប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្រោយពីបញ្ចប់ការស៊ើបអង្កេត និងតាមចម្លើយសារភាពរបស់ជនសង្ស័យ គឺមានភាពស៊ីសង្វាក់គ្នា បង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូ) ។បច្ចុប្បន្ន៖ ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។ ចំណែកម៉ូតូរបស់ឈ្មោះ អន សុភក្ត្រា ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញ ហើយបានប្រគល់ជូនម្ចាស់ដើមវិញ រីឯម៉ូតូរបស់ឈ្មោះ សំ សុធា រកមិនទាន់ឃើញ បច្ចុប្បន្នសមត្ថកិច្ចគំពុងបន្តស្រាវជ្រាវ ដើម្បីយកមកប្រគលើ់ជូនម្ចាស់ដើមវិញ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2810 នាក់
ម្សិលមិញ :
3723 នាក់
សប្តាហ៍នេះ :
54406 នាក់
ខែនេះ :
278612 នាក់
3 ខែនេះ :
652838 នាក់
សរុប :
13936683 នាក់