ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
បើកវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ.....
Tue,01 October 2019 (Time 10:27 PM)
ដោយ ៖ រស្មីជាយជែន (ចំនួនអ្នកអាន: 681នាក់)


(បន្ទាយមានជ័យ)

ថ្ងៃអង្គារ ០៣កើត ខែអស្សុច ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រ និងរដ្ឋបាលទូទៅ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានមានប្រសាសន៍ថា យោងតាមសេចក្តីណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ចាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តម្រូវឲ្យគ្រប់បណ្តា កងឯកភាព និងគ្រប់ការិយាល័យ ចំណុះ អង្គភាពកងរាជអាវុធហត្ថខេត្តត្រូវធ្វើការហ្វឹកហ្វឺនបង្កើនសមត្ថភាពដល់កម្លាំងក្រោមឱវាទទាំងការងារជំនាញ និងចំណេះដឹងទូទៅ ហើយវគ្គនេះ គឺធ្វើការបណ្តុះបណ្តាលចាប់ពីថ្នាក់ជំនួយការការិយាល័យ រហូតដល់ថ្នាក់មេបញ្ជាការរង ដើម្បីបង្កើនចំណេះដឹង ពង្រឹងសមត្ថភាព ជំរុញឲ្យការអនុវត្តន៍តួនាទី-ភារកិច្ចកាន់តែមានប្រសិទ្ធភាពខ្ពស់។ ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានចំណាយថវិកាផ្ទាល់ខ្លួនទិញ កុំព្យូទ័រយួរដៃ ចំនួន ១២គ្រឿង ឧបត្ថម្ភដល់នាយ-នាយរងអាវុធហត្ថដែលពុំទាន់មានកុំព្យូទ័រប្រើប្រាស់ផងដែរ ។ ជាកិច្ចបញ្ចប់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានសំណូមពរដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រតាមការបង្ហាត់បង្ហាញរបស់គ្រូជំនាញ ដើម្បីបង្កើននូវសមត្ថភាពជំនាញ និងទទួលបានបទពិសោធន៍ល្អៗ សម្រាប់បម្រើការងារជូនអង្គភាពផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2006 នាក់
ម្សិលមិញ :
16534 នាក់
សប្តាហ៍នេះ :
41244 នាក់
ខែនេះ :
303826 នាក់
3 ខែនេះ :
668035 នាក់
សរុប :
13971394 នាក់