មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ 807 ពិតជាខ្លាំងមែន...មិនខ្វល់ពីបទបញ្ជាសម្ដេចក្រឡាហោម ស ខេង ហ៊ានបើកភ្លើងខៀវឲ្យកូនចៅឃុបឃិតជាមួយឈ្មួញ និងមេខ្យល់នាំពលករទៅរកការងារធ្វើដោយខុសច្បាប់នៅឯទឹកដីថៃតាមច្រករបៀងដែលខ្លួនគ្រប់គ្រង
(បន្ទាយមានជ័យ)
ពិតជាខ្លាំងមែន..ទោះបីជាមានអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនបានធ្វើការចុះផ្សាយជាបន្តបន្ទាប់ពីការឃុបឃិតគ្នាជាមួយឈ្មួញ និងមេខ្យល់ នគរបាលការពារ ព្រំដែនគោកលេខ807 ដែលមានលោកវរសេនីយ៍ឯក ឡុង សំណាង ជាមេបញ្ជារការយ៉ាងណាក៏ដោយ គេសង្កេតឃើញថា លោកមេបញ្ជាការម្នាក់នេះនៅតែបន្តបើកភ្លើងខៀវឲ្យ លោក ម៉ៅ ដារ៉ា ឃុបឃិតជាមួយឈ្មួញ លួចនាំទំនិញគេចពន្ធ ចូលមកកម្ពុជា ជាហូរហែរ ហើយអ្វីដែលពិសេសជាងគេទៀតនោះ គឺបើកដៃឲ្យមានការនាំពលករខ្មែរឆ្លងដែនដោយខុសច្បាប់ចូលទៅធ្វើការដោយប្រថុយប្រថាននៅឯប្រទេសថៃយ៉ាងគក្រឹកគក្រេងផងដែរ ។ បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅជិតច្រករបៀងនោះ បានលួចបង្ហើបនិងបានឲ្យសារព័ត៌មាន រស្មីជាយ ដែន យើងដឹងថា គ្រប់ច្រករបៀងដែលស្ថិតក្នុងការគ្រប់គ្រងរបស់លោកមេប៉ុស្តិ៍ ម៉ៅ ដារ៉ា គឺមានការលួចនាំទំនិញគេចពន្ធពីប្រទេសថៃចូលកម្ពុជា ជាប្រចាំមកហើយក្នុងនោះក៏មានការនាំចូលសត្វគោ ក្របី យកមកចែកចាយតាមបណ្តាស្តង់នានាក្នុងខេត្តបន្ទាយមានជ័យផងដែរ ។ ច្រករបៀងទាំងនោះស្ថិតនៅក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី01 ខែតុលា ឆ្នាំ2019 សារព័ត៌មានគេហទំព័រ រស្មីជាយ ដែន យើងបានទៅដល់ចំនុចច្រករបៀងមួយកន្លែង នៅខាងក្រោយ (ទីបញ្ជារការវរសេនាតូចការពារព្រំដែនគោកលេខ807 ចំងាយប្រហែល200ម៉ែត្រ)។ គ្រប់គ្រងដោយលោក ម៉ៅ ដារ៉ា ជាមេប៉ុស្តិ៍ គឺមានការបើកដៃឲ្យមេខ្យល់នាំពលករខ្មែរជាច្រើននាក់ធ្វើការចំណាកស្រុកដោយខុាប់មិនខ្វល់ពីការគ្រោះថ្នាក់ចំពោះពលរដ្ឋរបស់ខ្លួន និងមិនខ្វល់ពីបទបញ្ជាររបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃឡើយ ។ មជ្ឈដ្ឋានជាច្រើនបានលើកឡើងថា លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការនគរបាលវរ:ការពារព្រំដែនគោកលេខ807 ពិតជាខ្លាំងហានមែន ហ៊ានប្រឆាំងជាមួយបទបញ្ជាររបស់សម្តេចក្រឡាហោម ស ខេង ដោយបើកដៃឲ្យកូនចៅក្រោមឱវាទធ្វើការឃុបឃិតគ្នាជាមួយឈ្មួញខ្មែរ និងឈ្មួញថៃ ធ្វើការលួចបើកច្រករបៀងលួចនាំ សត្វក្របី ចូលមកកម្ពុជាដោយខុសច្បាប់ក្នុងមួយថ្ងៃៗជាច្រើន ក្បាល ។ តាមប្រភពបានលួចបង្ហើបឲ្យដឹងទៀតថា ក្នុងភូមិសាស្ត្រគ្រប់គ្រងដោយលោក ម៉ៅ ដារ៉ា នេះមិនត្រឹមតែលួចនាំសត្វក្របីចូលមកកម្ពុជាតែប៉ុណ្ណោះទេ គឺថែមទាំងមានការបើកដៃឲ្យមេខ្យល់នាំពលករឆ្លងដែរទៅប្រទេសថៃដោយខុសច្បាប់ដោយមិនខ្វល់ពីសុវត្ថិភាព និង អាយុជីវិតពលរដ្ឋខ្មែរដែលកំពុងឆ្លងដែនដោយការប្រថុយប្រថានឡើយ ។ ហើយម្យ៉ាងវិញទៀតក៏មានការបើកដៃឲ្យក្រុមឈ្មួញលួចនាំម៉ូតក្តៅ (ម៉ូតអត់ពន្ធ ) ចេញពីប្រទេសថៃចូលមកកម្ពូជា ក្នុងមួយថ្ងៃៗជាច្រើនគ្រឿងផងដែរ ដោយមិនខ្វល់ពីការខាតបង់ចំណូលពន្ធរដ្ឋ ។ មជ្ឈដ្ឋានជាច្រើនបានបន្តថា ល្មមដល់ពេលថ្នាក់លើ គួតែវះកាត់សាច់ស្អុយដែលមិនស្តាប់បទបញ្ជាររបស់ថ្នាក់លើចោលហើយ ។ ពាក់ព័ន្ធទៅនិងបញ្ហានេះដែរសារព័ត៌មាន រស្មីជាយ ដែន យើងមិនអាចស្វែងរការបំភ្លឺពីលោក ម៉ៅ ដារ៉ា មេប៉ុស្តិ៍ និងលោកវរ:សេនីយ៍ឯក ឡុង សំណាង មេបញ្ជាការការវរ:សេនាតូចការពារព្រំដែនគោក807 បាននោះទេ ព្រោះគ្មានលេខទូរស័ព្ទ ។ ដូច្នេះអង្គភាពសារព័ត៌មាន រស្មីជាយ ដែន យើងរងចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ ៕