លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមច្រានចោលរាល់ខ្លឹមសារទាំងស្រុង ដែលបង្ហោះលើអាខោនហ្វេសប៊ុក(Facebook) ឈ្មោះ Sovanara Som......
(ខេត្តបន្ទាយមានជ័យ)
នាពេលថ្មីៗនេះ មានអាខោនហ្វេសប៊ុក(Facebook) ឈ្មោះSovannara Som បានសរសេរផ្សព្វផ្សាយតាមប្រព័ន្ធទំនាក់ទំនង(ហ្វេសប៊ុក)នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ថា ជយោ! ពេលនេះលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ ក៏បានផ្ដាច់ខ្លួនមកចូលរួមជាមួយរដ្ឋាភិបាលជាតិខ្មែរនិរទេសដែរ សូមស្វាគមន៍!! ដែលមានចរិកលក្ខណៈញុះញង់ខុសពីការពិត បង្ហោះ បំភ្លើសព័ត៌មានមិនពិត ។ ទាំងនេះគ្រាន់តែជាព័ត៌មានក្លែងក្លាយដែលក្រុមឧទ្ទាមក្រៅច្បាប់បានព្យាយាម ផ្សព្វផ្សាយ ក្នុងចេតនាអាក្រក់ញុះញង់ដើម្បីបំភ័ន្ដសាធារណជន និងមានចេតនាបំផ្លាញ ដល់សុខសន្តិភាព ឯករាជ្យជាតិ ដើម្បីបង្ខូចស្មារតីកងកម្លាំងនគរបាលជាតិ ជាពិសេសកងកំលាំងនគរបាលខេត្តបន្ទាយមានជ័យ ។ បញ្ជាក៖ នេះជាព័ត៌មានក្លែងក្លាយបំពុលសង្គម ផ្ទុយទៅវិញ លោកឧត្តមសេនីយ៍ទោ អាត់ ខែម កំពុងតែថែរក្សាសុខសន្តិភាព រៀបចំសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលដ្ឋក្នុងខេត្តបន្ទាយមានជ័យ ហើយមានតែជំហរមួយគត់ គឺប្ដូរផ្ដាច់ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ។ ប្រឆាំងដាច់ខាតគ្រប់ឧបាយកលរាល់ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ។ សូមប្រកាសបដិសេធន៍ដាច់ខាត និងច្រានចោលរាល់ខ្លឹមសារទាំងស្រុង ដែលបង្ហោះលើអាខោនហ្វេសប៊ុក(Facebook) ឈ្មោះ Sovanara Som និងបក្ខពួក ផ្សព្វផ្សាយពត៌មានមិនពិត មានបំណងបំផ្លាញសន្តិភាព ញុះញង់ធ្វើអោយប៉ះពាល់ដល់កិត្យានុភាពកងកំលាំងនគរបាលជាតិ និងសូមថ្កោលទោសដាច់អហិង្កាមិនអាចលើកលែងបានឡើយ ៕ ដោយ: រស្មីជាយដែន ៕