ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អធិការនគរបាលស្រុកថ្មពួក ឃាត់ខ្លួនជនសង្ស័យជាច្រើនអ្នកក្នុងករណី.......
Sat,12 October 2019 (Time 04:30 PM)
ដោយ ៖ រស្មីជាយជែន (ចំនួនអ្នកអាន: 682នាក់)


(បន្ទាយមានជ័យ)

ដោយអនុវត្ដតាមបទបញ្ជាលោកឧត្ដមសេនីយ៏ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានដឹកនាំកំលាំងជំនាញគ្រឿងញៀន និង កំលាំងប៉ុស្តិ៍រដ្ឋបាលភូមិថ្មី ល្បាតពួនស្ទាក់ចាប់ឃាត់មុខសញ្ញាចែកចាយគ្រឿងញៀនបានចំនួន៣នាក់នៅចំណុចភូមិថ្មីខាងត្បូង ឃុំភូមិថ្មី ស្រុកថ្មពួក មានឈ្មោះ÷

១.ឈ្មោះរ៉ាត រ៉ូ ភេទប្រុស អាយុ20ឆ្នាំ រស់នៅភូមិថ្មីខាងត្បូង ឃុំភូមិថ្មី ពេលកំលាំងយើងទៅដល់ ឈ្មោះ រ៉ាត រ៉ូ បានស្ទុះរត់ចេញពីក្រោមផ្ទះ រត់កាត់វាលស្រែខាងកើតផ្ទះ ដោយបន្សល់ទុក វត្ថុតាងមួយចំនួនដូចជា : ១.ម្ស៉ៅក្រាមសថ្លា ចំនួន២ថង. បំពង់កែវចំនួន៥កំណាត. ដែកកេះចំនួន២. ថងសំរាប់ច្រកថ្នាំញៀនមួយចំនួនធំ. ដាវចំនួន២. កាំបិតខ្វែវចំនួន១. ដែកឆាបមូលមុខស្រួចចំនួន២. ដង្កាប់ចំនួន០១. កាំបិតចុងស្រួច០១. ទូរវិសចំនួន០២. និងទូរស័ព្ទចំនួន០១គ្រឿង ក្រោយមកកំលាំងយើងបានដេញចាប់ឈ្មោះរ៉ាត់ រ៉ូ បាននៅចំណុចវាលស្រែខាងកើតផ្ទះចំងាយ500ម៉ែត្រ បន្ទប់មកកំលាំងយើងបានបន្តឃាត់ចាប់បានមុខសញ្ញាចំនួន២នាក់ទៀត ១.ឈ្មោះហើយ រាត្រី ភេទប្រុស អាយុ19ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក កំលាំងយើងបានឆែកឆេរលើខ្លួនរកឃើញម្ស៉ៅក្រាមសថ្លានៅហោប៉ៅខោខាងស្តាំចំនួន៣កញ្ចប់ ។

២.ឈ្មោះភ្លើយ នឿត ភេទប្រុស អាយុ29ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ជាអ្នកប្រើប្រាស់ ដកហូតទូរស័ព្ទ០១គ្រឿង ។ ដោយផ្អែកតាមការធ្វើសារភាពពីឈ្មោះ០៣នាក់ខាងលើថាខ្លួនតែងតែទិញថ្នាំញៀនពីឈ្មោះ ហួន ឡូ ភេទប្រុស អាយុ27ឆ្នាំ រស់នៅភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក លុះវេលាម៉ោង12.30នាទី កំលាំងយើងបានបន្តធ្វើការឃាត់បាន០២អ្នក់ទៀត ១.ឈ្មោះហួន ឡូ នៅចំណុចផ្លូវលំខាងលិចខ្លោងទ្វារវត្តថ្មពួក ភូមិអ្នកតា ឃុំថ្មពួក ឆែកឆេរលើខ្លួនរកឃើញម្ស៉ៅក្រាមសថ្លាចំនួន04កញ្ចប់ .ដងសំរាប់ច្រកថ្នាំញៀនចំនួន០១ដុំ .បារី១កញ្ចប់ ទូរស័ព្ទចំនួន១គ្រឿង ជាមុខសញ្ញាចែកចាយយ៉ាងសកម្មក្នុងឃុំថ្មពួក ។ ២.ឈ្មោះឡន ប៊ុនទ្រី ភេទប្រុស អាយុ27ឆ្នាំ រស់នៅភូមិអ្នកតា ឃុំថ្មពួក បានឆែកឆេរលើខ្លួនរកឃើញ បំពង់កែវថ្លាសំរាប់ជក់ចំនួន១.ដែកកេះចំនួន១.ទូរស័ព្ទ១គ្រឿង ។

លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានប្រាប់សារព័ត៌មានយើងឲ្យដឹងថា ជនសង្ស័យទាំងអស់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យគ្រឿងញៀនខេត្ដបន្ទាយមានជ័យដើម្បីចាត់ការតាមនីតិវិធីបន្ត ៕ដោយលោក ចាន់ ពុធ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1021 នាក់
ម្សិលមិញ :
2871 នាក់
សប្តាហ៍នេះ :
39407 នាក់
ខែនេះ :
303418 នាក់
3 ខែនេះ :
653476 នាក់
សរុប :
13973280 នាក់