ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមជាមួយសហការីជាច្រើនរូប បាននាំយកថវិកាមហា.......
Thu,10 October 2019 (Time 09:55 PM)
ដោយ ៖ រស្មីជាយជែន (ចំនួនអ្នកអាន: 598នាក់)


(បន្ទាយមានជ័យ)

នៅរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមជាមួយសហការីជាច្រើនរូប បាននាំយកថវិកាមហាគ្រួសារកងរាជអាវុធហត្ថទូទាំង២៥រាជធានីខេត្ត និងថវិកាចូលរួមបុណ្យសពរបស់អង្គភាពកងរាជអាវុធហត្ថខេត្ត ចំនួន ៤៦.៣៩៣.៤០០រៀល ប្រគល់ជូនក្រុមគ្រួសារសពលោកអនុសេនីយ៍ទោ សោម ម៉ាទីនេ ជំនួយការការិយាល័យបទល្មើសគ្រឿងញៀន ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានមានប្រសាសន៍ថា ដោយបានការយកចិត្តទុកដាក់់ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មកលើកងកម្លាំងអាវុធហត្ថគ្រប់រូប លោកក៏បានបង្កើតមូលនិធិមហាគ្រួសារអាវុធហត្ថឡើងដើម្បីរួមចំណែកដោះស្រាយរាល់ទុក្ខលំបាកដល់កម្លាំងអាវុធហត្ថ ក៏ដូចជាក្រុមគ្រួសាររបស់អាវុធហត្ថទូទាំងប្រទេសផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2466 នាក់
ម្សិលមិញ :
16534 នាក់
សប្តាហ៍នេះ :
41704 នាក់
ខែនេះ :
304286 នាក់
3 ខែនេះ :
668495 នាក់
សរុប :
13971854 នាក់